ព័ត៌មាន

ស្មាតហ្វូន Oppo Find X បង្ហាញខ្លួននៅប្រទេសឥណ្ឌានៅថ្ងៃទី 3 ខែសីហាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញស្មាតហ្វូន​Find X កាលពីខែមុននេះនៅក្នុងទីក្រុងប៉ារីស ប៉ុន្តែថ្ងៃនេះក្រុមហ៊ុនននេះក៏បញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 3 ខែសីហានេះ។ ស្មាតហ្វូន Oppo Find X មានពណ៌ Bordeaux Red  និង Glacier Blue  ហើយវានឹងលក់ផ្តាច់មុខនៅក្រុមហ៊ុន Flipkart  ជាមួយនឹងតម្លៃ  INR59,990 ($875/€750) ។

image

image

ស្មាតហ្វូន Oppo Find X មានរ៉េមទំហំ  8 GB RAM ជាមួយនឹងម៉េមូរីទំហំ  128 GB  ឬ  256 GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប  Snapdragon 845 នឹងអេក្រង់ទំហំ  6.42”  AMOLED panel  ហើយវាមិនមានគែមនៅលើអេក្រង់នោះទេ។ ស្មាតហ្វូននេះប្រើប្រាស់កាមេរ៉ា Popup ។ ស្មាតហ្វូន Oppo Find X Lamborghini Edition  ក៏នឹងបង្ហាញខ្លួននៅក្នុងប្រទេសនេះផងដែរ៕