ព័ត៌មាន

ស្មាតហ្វូន Nokia 6.1 Plus នឹងមកដល់ប្រទេសឥណ្ឌានៅក្នុងពេលឆាប់ៗនេះ

បន្ទាប់ពីការប្រកាសបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសចិនរបស់ស្មាតហ្វូន Nokia X6 នោះ ពេលនេះស្មាតហ្វូន Nokia 6.1 Plus ចាប់ផ្តើមដាក់លក់ជាលក្ខណៈពិភពលោកហើយដែលមានការដាក់លក់បន្ទាប់នៅក្នុងហុងកុង ហើយពេលនេះវានឹងមកដល់ប្រទេសឥណ្ឌាហើយ។

image

ក្រុមហ៊ុន​ HMD Global ទើបតែបញ្ចេញនូវរូបភាពដែលបង្ហាញអំពីព្រឹត្តិការណ៍របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយវាក៏មានការប្រកួតប្រជែងសម្រាប់អ្នកគាំទ្រដែលចង់ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ស្មាតហ្វូននេះក៏មានទំព័រ 6.1 Plus support page នៅក្នុងប្រទេសឥណ្ឌារួចមកហើយ។

ស្មាតហ្វូន Nokia 5.1 Plus (Nokia X5) និង Nokia 2.1 ក៏ប្រហែលជាបង្ហាញវត្តមានផងដែរ។ នៅក្នុងរូបភាព Teaser ដែលទម្លាយនៅក្នុង Twitter នេះមិនមានការទម្លាយនូវព័ត៌មានច្រើនសម្រាប់កាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែវាមិនយូរនោះទេ៕