ព័ត៌មាន

សូមអបអរសាទរអ្នកឈ្នះទាំង ១២ រូបពីកម្មវិធី ព្យុះលាភ ព្យុះសំណាងរបស់ Samsung Galaxy S9|S9+ ក្នុងសប្តាហ៏ចុងក្រោយ

កម្មវិធី “ព្យុះលាភ ព្យុះសំណាង​នាំ​មហារង្វាន់”របស់ Samsung Galaxy S9|S9+ បានឈានចូលមកដល់សប្ដាហ៍ចុងក្រោយ ដោយបានរក​ឃើញ​អ្នកឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX រង្វាន់ Samsung Galaxy S9+ 64GB និងរង្វាន់ជាច្រើនសរុប១២រង្វាន់។

image

សូមចូលរួមអរអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់សរុប ៧២នាក់ ក្នុងរយៈពេល៦សប្ដាហ៍ និងសូមថ្លែង​អំណរ​គុណដល់អតិថិជនសាមសុងទាំងអស់ ដែលបានចូលរួមចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។  

image

កម្មវិធីនេះ ទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ និងធ្វើឲ្យកម្រិតនៃការលក់របស់ Samsung Galaxy S9|S9+ ហក់ឡើងខ្ពស់ ធ្វើឲ្យកក្រើកក្នុងពិភពស្មាតហ្វូននៅកម្ពុជា។ 

image

លោក សុខ រតនា មកពីក្រុង ភ្នំពេញ ដែលបានឈ្នះរង្វាន់ធំ បានថ្លែងទាំងរំភើបថា “ដំបូងចង់ស្ទាក់ស្ទើរ ព្រោះជាសប្តាហ៏ចុងក្រោយ ប៊ិះអត់ដាក់…តែគិតឡើងវិញ ក៏សាកដាក់ចូលរួម…ក៏បានឈ្នះតែម្ដង…សប្បាយមែនទែន ព្រោះបានរង្វាន់ធំ ហើយពីមុនមកមិនដែលបានឈ្នះចឹងទេ…វាជារង្វាន់ពិតៗមែន”

ក្នុងឱកាសប្រគល់រង្វាន់ដល់អតិថិជន១២នាក់ចុងក្រោយ លោក Warren Chew ប្រធានផ្នែកលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុង  បានមានប្រសាសន៏ថា  «កម្មវិធីរបស់យើង ពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនទូទាំងប្រទេស។ តាមនាមឲ្យសាមសុង ខ្ញុំសូមអបអសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អតិថិជននិងអាជីវករទាំងអស់ដែលតែងតែគាំទ្រដល់ផលិតផលសាមសុងតាំងពីដើមរហូតមក។”  លោកក៏បានបន្តទៀតថា “កម្មវិធី ព្យុះលាភ ព្យុះសំណាងនេះពិតជាបានទទួលភាពជោគជ័យយ៉ាងខ្លាំង ព្រមទាំងបានផ្តល់នូវភាពសប្បាយរីករាយ និងសំណាងជាច្រើនដល់អតិថិជន ក៏ដូចជាអាជីវករផងដែរ​ហើយ​ ដើម្បីឆ្លើយតបនឹងការគាំទ្រ ក្រុមហ៊ុននឹងនាំមកនូវការផ្ដល់ជូនថ្មីៗ ពិសេសៗជាច្រើនទៀតជូនដល់អតិថិជនរបស់យើង។

image

image

សូមរំលឹកផងដែរថា កម្មវិធី “ព្យុះលាភ ព្យុះសំណាង​នាំ​មហារង្វាន់” របស់ Samsung Galaxy S9|S9+ ជាកម្មវិធី​លើកទឹកចិត្តដល់អតិថិជនដែលគាំទ្រ Samsung Galaxy S9|S9+ ដែលមានការចាប់ឆ្នោតផ្សង​សំណាងរៀង​រាល់ថ្ងៃ​អាទិត្យ​ក្នុង​កម្មវិធី A1 Concert ផ្សាយផ្ទាល់ពីទូរទស្សន៏ MYTV ក្នុងរយៈពេល​ 6សប្ដាហ៍។ ​ បន្ថែមលើនេះទៀត អតិថិជនអាចទទួលបានកាដូភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL,  ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀត៕ 

image

ខាងក្រោមជាឈ្មោះម្ចាស់សំណាងក្នុងសប្តាហ៏ចុងក្រោយពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ៖ 

១/ រង្វាន់ម៉ូតូ Honda Zoomer X   1គ្រឿងបានទៅលើឈ្មោះ សុខ រតនា

២/ រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+  1គ្រឿង បានទៅលើឈ្មោះ ពៅ ចាន់ដានុត

៣/ រង្វាន់ Samsung Galaxy J6   2គ្រឿងបានទៅលើឈ្មោះ ពៅ វាសនា និងឈ្មោះ ឆាន សុផា

៤/ រង្វាន់ទូរទស្សន៏ Samsung TV 32”    3គ្រឿងបានទៅលើឈ្មោះ SOK SRENG ឈ្មោះ ជុំ ប៉ូអេន និងឈ្មោះ YANG HAO

៥/ រង្វាន់ធុងបាស Harman Speaker   5គ្រឿងបានទៅលើឈ្មោះ ឈុន អេវ៉ា ឈ្មោះ សាយ គួង ឈ្មោះ ប៉ែន សារឿត ឈ្មោះ ជា ដូរ៉ា និង ឈ្មោះ ចាន់ សុខាដាវីន