ព័ត៌មាន

វីដេអូផ្សព្វផ្សាយដំបូងបំផុតរបស់ស្មាតហ្វូន Oppo F9 ទម្លាយអំពីកាមេរ៉ាភ្លោះ និងបច្ចេកវិទ្យា VOOC flash charge

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Oppo F9 នៅថ្ងៃទី ១៥ ខែសីហានេះ ហើយពេលនេះវីដេអូផ្សព្វផ្សាយដំបូងបំផុតរបស់ស្មាតហ្វូននេះក៏បែកធ្លាយដែរ។ តារាដែលកាន់ស្មាតហ្វូននេះគឹ Hebe Tien​របស់តៃវ៉ាន់។ ស្មាតហ្វូននេះមានពីរពណ៌គឺ Sunrise Red និង Twilight Blue ។

 imageimageimage

ស្មាតហ្វូន Oppo F9 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅក្នុងត្រកូល F-Series និង Portrait mode ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាភ្លោះទំហំ 16MP + 2MP និងកាមេរ៉ាខាងមុខទំហំ 25MP ។ អេក្រង់របស់វាមានទំហំ 6.3” 1080p+ panel ផងដែរ។

ស្មាតហ្វូននេះមានអេក្រង់ការពារដោយកញ្ចក់ Gorilla Glass 6 បន្ទះឈីប MediaTek Helio P20 chipset និង ColorOS 5.2 ។ ស្មាតហ្វូន F9 នេះមានថាមពលថ្ម 3,500mAh និងបច្ចេកវិទ្យា VOOC flash charge បញ្ចូលថ្ម ៥ នាទីនិយាយបាន ២ ម៉ោង៕