ព័ត៌មាន

ZTE nubia គឹជាស្មាតហ្វូនសម្រាប់ប្រើប្រាស់នៅលើកដៃរបស់អ្នក

ZTE nubia ទើបតែធ្វើការបង្ហាញនូវខ្សែនាឡិកាដៃឆ្លាតវៃជាមួយនឹងអេក្រង់គែមកោងដែលមានអេក្រង់ធំ ហើយអ្នកអាចហៅវាថាគឺជាស្មាតហ្វូននៅលើកដៃរបស់អ្នក។ សម្រាប់ឧបករណ៍នេះមានឈ្មោះហៅថា nubia-α ហើយវាអាចធ្វើការងារបានច្រើនដូចជាស្មាតហ្វូន។

 image

image

តើអ្នកនៅចាំទេនៅពេលដែលក្រុមហ៊ុន Lenovo ប្រកាសបង្ហាញនូវស្មាតហ្វូនដែលមានអេក្រង់បត់បានសម្រាប់ប្រើប្រាស់នៅលើកដៃរបស់អ្នកនោះ? នៅក្នុងវីដេអូនេះគឺមានការបង្ហាញអំពីអេក្រង់ OLED Screen និងកាមេរ៉ាសម្រាប់ខលវីដេអូផងដែរ។ ក្រុមហ៊ុនសន្យាថា ខ្លួននឹងប្រកាសបង្ហាញនូវឧបករណ៍នេះនៅក្នុងពេលឆាប់ៗនេះ៕