ព័ត៌មាន

ស្ងាត់ៗ ស្មាតហ្វូនស៊េរីថ្មី Oppo A7x បង្ហាញខ្លួនហើយ! F9/F9 Pro version បំពាក់នូវម៉េមូរីធំជាងមុន

សម្រាប់ស្មាតហ្វូនស៊េរីថ្មី Oppo F9 គឺមានការបន្ថែមនូវទំហំម៉េមូរី និងការផ្លាស់ប្តូរជាច្រើន។ វាមានទំហំ 128GB – ជាមួយនឹងរ៉េមទំហំ 4GB ។ ស្មាតហ្វូន F9 ក៏នឹងមានទំហំមួយទៀតគឺរ៉េមទំហំ 4GB/6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។

imageimage

សម្រាប់កាមេរ៉ាខាងមុខគឺមានទំហ 25MP និងប្រព័ន្ធកាមេរ៉ាភ្លោះ 16+2MP នៅខាងក្រោយជាមួយនឹងប្រព័ន្ធ VOOC fast charging ផងដែរ។ ស្មាតហ្វូននេះមិនមានពណ៌ Sunrise Red នោះទេ ប៉ុន្តែវាមានពណ៌ Starry Purple និង Twilight Blue ។

ស្មាតហ្វូនស៊េរីថ្មី Oppo A7x នឹងបង្ហាញខ្លួននៅថ្ងៃទី 14 ខែកញ្ញានេះនៅវេលាម៉ោង 10 ព្រឹកនៅក្នុងតម្លៃ CNY 2,000 ($290/€250) ។ លោកអ្នកក៏អាចរកទិញនៅលើហាងអនឡាញរបស់ក្រុមហ៊ុន Oppo ផងដែរ៕