ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងដកចេញរន្ធស្តាប់កាស 3.5mm jack ពី Galaxy Note 10 / S11

នៅក្នុងរបាយការណ៍មួយបញ្ជាក់ថា ស្មាតហ្វូន Galaxy Note 10 និង Galaxy S11 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការដកចេញនូវរន្ធដោតកាសស្តាប់ headphone jack នៅក្នុងឆ្នាំ 2019 និង 2020 ខាងមុខនេះ។

 image

ហេតុផលនៃការដកចេញនូវរន្ធស្តាប់កាសនេះគឺដោយសារតែក្រុមហ៊ុននឹងធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់នូវបច្ចេកវិទ្យា wireless headphones វិញដោយសារតែវាមានការកើនឡើង នេះបើតាមការស្រាវជ្រាវរបស់ Strategy Analytics បញ្ជាក់ថា ទីផ្សារនៃ wireless headphones មានដល់ទៅ 73.9 លានគ្រឿងនៅក្នុងឆ្នាំ ២០១៩ និងច្រើនជាង 100 លានគ្រឿងនៅត្រឹមឆ្នាំ ២០២២ ខាងមុខនេះ។ វាមានការកើនឡើង ៤២% នៅក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំខាងមុខនេះ។

នៅក្នុងរបាយការណ៍នេះអះអាងថា​ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការដកចេញនូវរន្ធស្តាប់កាសនេះចេញពីស្មាតហ្វូន Galaxy Note 10 និង Galaxy S11 ។ វានឹងប្រើប្រាស់នូវ USB-C ទៅកាន់ 3.5mm dongle ៕