ព័ត៌មាន

បែកធ្លាយវីដេអូផ្សព្វផ្សាយរបស់ស្មាតហ្វូនស៊េរីថ្មី Oppo R17

ស្មាតហ្វូនស៊េរីថ្មី Oppo R17 បង្ហាញខ្លួនជាមួយនឹង notch តូចមួយ ហើយវាប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ស្មាតហ្វូននេះបង្ហាញខ្លួននៅក្នុងខែសីហា ហើយវាដាក់លក់នៅក្នុងហាងជាច្រើននៅក្នុងដើមខែកញ្ញានេះ។

image

ស្មាតហ្វូននេះអាចធ្វើការកម្មង់ទិញបាននៅក្នុងប្រទេសចិន ប៉ុន្តែពេលនេះស្មាតហ្វូននេះវាដាក់លក់នៅជុំវិញពិភពលោកហើយ។ ពេលនេះ វីដេអូផ្លូវការរបស់ស្មាតហ្វូនស៊េរីថ្មីនេះបង្ហាញខ្លួននៅលើ YouTube Channel ដែលធ្វើការបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន  R17 រួមជាមួយនឹងសេវាកម្ម Google services ផងដែរ។

image

នៅក្នុងវីដេអូរយៈពេល ៣០ វិនាទីនេះដូចគ្នាទៅនឹងវីដេអូផ្សព្វផ្សាយទូរទស្សន៍ដែរដោយសារតែវាមានរូបរាងយ៉ាងស្រស់ស្អាត និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ OLED Panel ថែមទៀត។ សម្រាប់កាមេរ៉ា Selfie របស់ស្មាតហ្វននេះគឺពិតជាអស្ចារ្យមែនទែនដែលអ្នកធ្លាប់បានឃើញនៅលើស្មាតហ្វូន  F7,  F9 និង Find X ។

នៅក្នុងប្រទេសចិននេះ ស្មាតហ្វូនស៊េរីថ្មី Oppo R17 មានតម្លៃ CNY3,199 ($468) ជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ខណៈពេលដែលទំហំ 8/128 GB មានតម្លៃ CNY3,499 ($527) ។ យើងនៅមិនទាន់ឃើញមានការផ្លាស់ប្តូរច្រើននោះទេរបស់ស្មាតហ្វូននេះនៅលើទីផ្សារនោះ៕