ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A9 (2018) បង្ហាញខ្លួននៅលើបញ្ជីរបស់ TENAA

ស្មាតហ្វូនស៊េរីថ្មី​ Samsung Galaxy A9 (2018) ដែលបំពាក់នូវប្រព័ន្ធកាមេរ៉ា 4 គ្រាប់ដំបូងបំផុតនៅលើពិភពលោកពេលនេះត្រៀមខ្លួនក្នុងការដាក់លក់នៅក្នុងទីផ្សារអន្តរជាតិហើយ។ ស្មាតហ្វូននេះមានលេខកូដ​ “SM-A9200” ដែលពេលនេះស្ថិតនៅលើបញ្ជីរបស់ TENAA ។

 image

image

នេះមានន័យថា ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងប្រទេសចិនឆាប់ៗនេះ។ នេះគឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy A9 (2018):

  • តួខ្លួន: កញ្ចក់ខាងក្រោយ គែមលោហធាតុ វិមាត្រ 162.5 x 77 x 7.8mm, 183g

  • អេក្រង់: 6.3″ Super AMOLED, FullHD+, 18.5:9

  • កាមេរ៉ាខាងក្រោយ: 24MP, f/1.7 PDAF; 8MP, f/2.4, FF, 12mm ultrawide; 10MP, f/2.4, autofocus, 2x optical zoom telephoto; 5MP, f/2.2 depth sensor

  • កាមេរ៉ាខាងមុខ: 24MP, f/2.0

  • បន្ទះឈីប: Snapdragon 660, Adreno 512 GPU

  • ម៉េមូរី: 6GB/8GB RAM, 128GB

  • ថាមពលថ្ម: 3,800 mAh Li-Po