ព័ត៌មាន

ក្រុមហ៊ុនសាមសុងផ្ដល់ប្រព័ន្ធចម្រោះទឹកស្អាតនិងសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាឃ្មួញ

ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នាដែលកម្មវិធី“Samsung Love & Care” បានបង្កើតឡើងហើយនេះក៏ជាឆ្នាំទី៣ដែលក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាបានផ្តួចផ្តើមគំនិតនិងបង្កើត កម្មវិធីនេះម្តងទៀតដោយមានការចូលរួមពី អ្នកស្ម័គ្រចិត្តជាច្រើននាក់ ក្នុងគោលបំណងដើម្បីផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត សម្ភារៈសិក្សា និងដបទឹកសម្រាប់សិស្សានុសិស្សជាង ៤០០នាក់ នៅសាលាបឋមសិក្សាឃ្មួញដែល ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។

 image

image

image

កម្មវិធី Love and Care គឺជាគំនិតផ្តួចផ្តើមសកម្មភាព ស្ម័គ្រចិត្តជាសកលប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុង ហើយ ឆ្នាំនេះផងដែរ ក្រុមហ៊ុនសាមសុងបានជ្រើសរើសយកសាលាបឋមសិក្សា ឃ្មួញ ក្នុងការផ្ដល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាតដល់សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូដើម្បីសម្រួលដល់ការទទួលទានប្រចាំថ្ងៃ។

 image

image

image

លោក Seungho Choi អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងតែងតែប្តេជ្ញាចិត្តថា យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសម្ថភាពក្នុងការបង្កើតសមិទ្ធផលអាជីវកម្ម ក្នុងការចូលរួមចំណែកជាមួយនឹងសហគមន៍។ក្រៅពីកិច្ចការអាជីវកម្មដែលនាំមកនូវជីវិតងាយស្រួល និងផាសុកភាពដល់អតិថិជនរបស់យើង យើងតែងតែបោះជំហានឈានទៅមុខ និងផ្ដល់អត្ថប្រយោជន៍ដ៏សំខាន់ ដើម្បីធ្វើឲ្យសហគមន៍ និងសង្គមជាតិដែលយើងរស់នៅកាន់តែប្រសើរ”

 image

image

image

លោក  បានបន្ថែមទៀតថា “ផលិតផលសាមសុង បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកយើងក៏បានផ្សាភ្ជាប់ទំនាក់ទំនងជាមួយសកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងមេត្តាធម៌ មិនថាពួកគេស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ម្យ៉ាងវិញទៀត យើងតែងតែចាត់ទុកកុមារ និងក្មេងៗជំនាន់ក្រោយជាទំពាំស្នងឬស្សី និងជាអនាគតរបស់ប្រទេសកម្ពុជា។ នៅថ្ងៃណាមួយ កុមារៗនៅសាលារៀនរបស់យើងក្នុងថ្ងៃនេះនឹងជួយអភិវឌ្ឍប្រទេសកម្ពុជា។

 image

image

លោក សេង តូ នាយកសាលាបឋមសិក្សាឃ្មួញ បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែងចំពោះសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនសាមសុងក្នុងថ្ងៃនេះតាមរយៈកម្មវិធី ”Samsung Love and Care’’ ។ ក្រុមហ៊ុនសាមសុង មិនត្រឹមតែផ្ដល់ភាពងាយស្រួលនិងផាសុកភាពដល់ជីវភាពរស់នៅប្រចាំថ្ងៃតាមរយៈផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងបុគ្គលិករបស់សាមសុង និងសិស្សានុសិស្សរបស់យើងផងដែរ។” លោកក៏បានបន្ថែមទៀតថា  បុគ្គលិករបស់ក្រុមហ៊ុនសាមសុង ត្រូវបានទទួលរាក់ទាក់ដោយសេចក្ដីគោរពស្រឡាញ់ពីសិស្សានុសិស្ស។

 image

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា មាន សូនីតា ដែលតំណាងឲ្យផលិតផលសាមសុង បានស័គ្រ្មចិត្ត និងចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងគំនិតវិជ្ជមានដល់សិស្សានុសិស្សផងដែរ។

 image

កញ្ញា ឱក សុគន្ធកញ្ញា បានបញ្ជាក់ថា “នាងខ្ញុំពិតជាមានសេចក្ដីរំភើប ដែលបានមកដល់ទីនេះ និងបានចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យនេះ។ សាមសុងនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ដើម្បីលើកកម្ពស់ការរស់នៅ របស់សិស្សានុសិស្ស ហើយសម្រាប់សកម្មភាពនេះ នាងខ្ញុំមានមោទនភាពក្នុងការធ្វើជាតារាតំណាងឲ្យសាមសុង។”

 image

image

បន្ថែមពីនេះ កញ្ញា មាន សូនីតា បានបញ្ជាក់ថា “នាងខ្ញុំមានសេចក្ដីរីករាយដែលបានក្លាយជាសមាជិកមួយរបស់គ្រួសារសាមសុង។ ហើយថ្ងៃនេះគឺពិតជាផ្តល់នូវភាពរំភើបរីករាយដល់នាងខ្ញុំដែលបានមកចូលរួមនិងចែកសម្ភារៈសិស្សាជូនដល់ប្អូនៗកុមារទាំងអស់នាព្រឹកនេះ។

 image

ថ្ងៃដែលពោរពេញទៅដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធត្រូវបានបញ្ចប់ ហើយកុមារនិង បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងបានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយដោយបាននិយាយពាក្យថា «ជួបគ្នាម្តងទៀត!»៕