ព័ត៌មាន

ស្មាតហ្វូនដែលអាចបត់បាន Samsung W2019 នឹងបង្ហាញខ្លួននៅថ្ងៃទី 9 ខែវិច្ឆិកាខាងមុខនេះ

ស្មាតហ្វូនដែលអាចបត់បានដែលមានឈ្មោះហៅថា Samsung W2019 បែកធ្លាយព័ត៌មានជាបន្តបន្ទាប់ ប៉ុន្តែពេលនេះយើងបានដឹងអំពីកាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះហើយ។ ក្រុមហ៊ុននេះប្រកាសថា ស្មាតហ្វូននេះនឹងបង្ហាញវត្តមាននៅថ្ងៃទី 9 ខែវិច្ឆិកានេះនេះបើតាមការអញ្ជើញសម្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសចិន។

image

ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅក្នុង Wuxi ដែលជាទីក្រុងមួយនៅជិតទីក្រុងស៊ាងហៃ។ តាមការបញ្ជាក់នៅក្នុងបញ្ជីរបស់ TENAA នោះ ស្មាតហ្វូនថ្មីនេះនឹងមានអេក្រង់ទំហំ 4.2” Super AMOLED displays ចំនួនពីរ បន្ទះឈីប Snapdragon 845 chipset និងថាមពលថ្ម 3,000 mAh ។ ស្មាតហ្វូននេះប្រើប្រាស់នូវប៊ូតុង Bixby នៅខាងឆ្វេង ប៉ុន្តែស្មាតហ្វូននេះមិនមានប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ និងរន្ធដោត 3.5 mm audio jack នោះទេ។

image

នៅក្នុងរូពភាពនេះមានការបញ្ជាក់អំពី W ហើយតម្លៃរបស់ស្មាតហ្វូននេះប្រហែលជា CNY17,000 ឬ $2,500/€2,100 ។ ស្មាតហ្វូននេះមានពណ៌ Rose Gold ថែមទៀត៕