Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 មុខងារ Hide Notch នៅលើស្មាតហ្វូន Nokia 6.1 Plus កំពុងតែត្រៀមខ្លួនក្នុងការវិលត្រឡប់មកវិញ

November 08
01:48 pm 2018
Like and Share this page:

សម្រាប់ Notch គឺប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំ ២០១៧​ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន iPhone X ហើយចាប់តាំងពីពេលនោះមកវាបានក្លាយជាប្រធានបទមួយដែលមានការពេញនិយមកាន់តែច្រើនឡើងៗ។ ខណៈពេលដែលស្មាតហ្វូនជាច្រើនគឺមានភ្ជាប់ជាមួយនឹងគែមក្រាស់នៅផ្នែកខាងលើនោះ សម្រាប់ស្មាតហ្វូនខ្លះទៀតក៏កាត់ចេញនូវផ្នែកខាងលើនេះផងដែរ។

image

ស្មាតហ្វូន Nokia 6.1 Plus បញ្ចេញជាមួយនឹងមុខងារនេះ ប៉ុន្តែក្រោយមកវាក៏ដកចេញវិញដោយក្រុមហ៊ុនបច្ចេកវិទ្យា Google ចាប់តាំងពីក្រុមហ៊ុន HMD គឺស្ថិតនៅក្នុងគម្រោង Android One ។ តាមការបញ្ជាក់របស់ប្រភពជាច្រើន អ្នកអាចដាក់ Notch នេះត្រឡប់មកវិញបាន ប៉ុន្តែវាស្ថិតនៅក្នុង Developers Mode តែប៉ុណ្ណោះ។

image

ដើម្បីធ្វើការលាក់នូវ Notch ដែលស្ថិតនៅលើស្មាតហ្វូន Nokia 6.1 Plus អ្នកត្រូវចូលទៅកាន់ Settings ហើយចុចយក About Phone ។ អូសទៅកាន់ System section ហើយរកមើល Build number ។ ចុចនៅលើវាជាច្រើនលើក ហើយ System Message នឹងប្រាប់អ្នកថាមុខងារ Developers Mode គឺដំណើរការហើយ។

អ្នកអាចចូលទៅកាន់ System និងរកមើលនូវ Developer Option ។ នៅក្នុង Menu នេះ អ្នកនឹងឃើញមុខងារមួយហៅធា Full Bezel ដែលក្នុងនោះនឹងមានការបង្ហាញនូវ Notifications និង System Clock ផងដែរ។ សម្រាប់ Nokia 6.1 Plus អាចនឹងតម្លើងទៅកាន់ Android Pie បានហើយ។ សម្រាប់ OS នេះគឺមានការប្រើប្រាស់ជាមួយនឹង Adaptive Battery Saving, Google Lens, Digital Wellbeing និង navigation gestures ផងដែរ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 18838
Yesterday : 20551
This Month : 306970
Last Month : 504810
Total Visitor : 24180547