ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Oppo RX17 Pro បង្ហាញខ្លួនហើយនៅក្នុងអ៊ឺរ៉ុប

ស្មាតហ្វូនស៊េរីថ្មី Oppo R17 Pro នឹងបង្ហាញខ្លួននៅក្នុងតំបន់អ៊ឺរ៉ុបជាមួយនឹងឈ្មោះថ្មីហៅថា Oppo RX17 Pro ។​ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងទីក្រុង Milan នៃប្រទេសអ៊ីតាលី ។ សម្រាប់ស្មាតហ្វូន Oppo RX17 Pro នេះពេលនេះដាក់អោយធ្វើការកម្មង់ទិញហើយនៅក្នុងតំបន់អ៊ឺរ៉ុប។

image

image

សម្រាប់ស្មាតហ្វូន Neo គឺមិនមែនជា R17 នោះទេ ប៉ុន្តែវាស្ថិតនៅចន្លោះ RX15 និង K1 (ម៉ូដែលនេះបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុន)។ ខុសប្លែកពី Neo ស្មាតហ្វូន​ Oppo RX17 Pro គឺមានអេក្រង់ 6.4” 1080p+ AMOLED screen ជាមួយនឹង teardrop notch ។

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3D ToF និងបច្ចេកវិទ្យាបញ្ចូលថាមពល Super VOOC charging ជាមួយនឹងបន្ទះឈីប Snapdragon 710 ៕