ព័ត៌មាន

Samsung's One UI beta program សម្រាប់ស្មាតហ្វូន Galaxy S9/S9+ នឹងចាប់ផ្តើមពីសប្តាហ៍ក្រោយនេះ

នៅក្នុងព្រឹតិ្តការណ៍ developer conference នៅដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវកម្មវិធី One UI សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលគ្រោងនឹងដាក់ដំណើរការនៅក្នុងខែមករា។ ប៉ុន្តែក្រុមហ៊ុននេះក៏បញ្ចេញនូវ Beta Program សម្រាប់ស្មាតហ្វូនរបស់ខ្លួនផងដែរ។

 image

តាមការបញ្ជាក់របស់ក្រុមអ្នកជួយអតិថិជនរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសអាល្លឺម៉ង់បញ្ជាក់ថា Android 9 Pie Beta program នឹងដំណើរការនៅក្នុងសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី ១៦ ខែវិច្ឆិកាខាងមុខនេះ។ អ្នកប្រើប្រាស់ត្រូវតែជា Galaxy S9 និង Galaxy S9+ នៅក្នុងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

image

សម្រាប់ប្រភេទ Beta នេះនឹងដំណើរការនៅលើទីផ្សារជាច្រើន ហើយក្រុមហ៊ុន Samsung ត្រៀមខ្លួនក្នុងការពង្រីកទីផ្សារទៅកាន់ចិន បារាំង ឥណ្ឌា ប៉ូឡូញ អេស្ប៉ាញ និងចក្រភពអង់គ្លេស។ សម្រាប់ការផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android Pie នោះ សម្រាប់ One UI នេះនឹងផ្លាស់ប្តូរនូវ Interface ថ្មីសម្រាប់ Content ជាច្រើននៅផ្នែកខាងក្រោមនៃអេក្រង់ដែលងាយស្រួលក្នុងការបើកមើលបំផុត។ វាក៏មានការប្រើប្រាស់នូវ Dark Modes ថ្មីផងដែរ៕