ព័ត៌មាន

កម្មវិធី Tidal app អាចដំណើរការបាននៅលើនាឡិកា Galaxy Watch និងនាឡិការបស់ Samsung

សេវាកម្មតន្រ្តីដ៏ពេញនិយម Tidal ពេលនេះអាចដំណើរការបាននៅលើនាឡិកា Samsung ជាច្រើនម៉ូដែល។ សម្រាប់កម្មវិធី Tidal app អាចដំណើរការបាននៅលើ Galaxy Watch, Gear Sport, Gear S2, Gear S3 រួមទាំង Gear Fit 2 និង Gear Fit 2 Pro ផងដែរ។

 image

នាឡិការបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលប្រើប្រាស់នូវសេវាកម្មនេះក៏ទទួលបាននូវការប្រើប្រាស់សេវាកម្ម Tidal Premium រយៈពេល 3 ខែផងដែរ។ Tidal គឺជាសេវាកម្មដែលមានបទចម្រៀងច្រើនជាង 59 លានបទ។ អ្នកប្រើប្រាស់អាចដំណើរការចូលទៅក្នុង music library តាមរយៈ Main menu នៃកម្មវិធីនេះ។​

image

អ្នកអាចប្រើប្រាស់នូវនាឡិកានេះសម្រាប់ស្វែងរកនូវតន្រ្តី​ និងការរក្សានូវបទចម្រៀងសម្រាប់ Offline បានផងដែរ។ Tibal ក៏ត្រៀមខ្លួនសម្រាប់ប្រើប្រាស់នៅលើ Apple Watch ហើយវាសង្ឃឹមថាឧបករណ៍ជាច្រើនដែលប្រើប្រាស់នូវ Wear OS របស់ Google នឹងចូលចិត្តកម្មវិធីនេះ៕