Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

រូបភាព 3D Renders របស់ស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ Samsung ពិតជាស្រស់ស្អាតមិនធម្មតានោះទេ

November 24
12:39 am 2018
Like and Share this page:

នៅក្នុងព្រឹត្តិការណ៍ Samsung Developers Conference (SDC) ដែលធ្វើឡើងនៅក្នុងទីក្រុង San Francisco ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវអេក្រង់ Infinity Flex Display សម្រាប់ស្មាតហ្វូនដែលមានអេក្រង់អាចបត់បានរបស់ខ្លួន។ ក្រុមហ៊ុនក៏បង្ហាញនូវព័ត៌មានលម្អិតខាងក្រៅ និងខាងក្នុងរបស់ស្មាតហ្វូននេះផងដែរនៅក្នុងទម្រង់ 3D Renders ។

 image

ក្រុមហ៊ុន Samsung ទម្លាយថា ស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននេះនឹងមានអេក្រង់ចំនួនពីរគឺ Cover Display និង Main Display ។ ផ្នែកខាងមុខរបស់វាគឺ 4.6-inch Cover Display ដែលមានកម្រិតភាពច្បាស់ 840 x 1960 pixels ហើយនៅពេលដែលវាបើកពន្លារនោះគឺមានអេក្រង់ 7.3-inch Main Display ជាមួយនឹងកម្រិតភាពច្បាស់ 1536 x 2152 pixels ។​

image

សម្រាប់គំរូរបស់ស្មាតហ្វូនដែលមានអេក្រង់បត់បាននេះគឺបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ SDC 2018 ។ សម្រាប់រូបភាព 3D renders ក៏បង្ហាញថាវាគឺជាអេក្រង់ OLED panel ដែលប្រើប្រាស់នូវ Optical Transparent Adhesive សម្រាប់ប្រើប្រាស់នៅពេលដែលស្មាតហ្វូននេះបត់។ស្មាតហ្វូនដែលអាចបត់បាននេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2019 នៅក្នុងខែកុម្ភៈ ហើយវានឹងមានតម្លៃប្រហែលជា $1,800 ៕

 

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 11067
Yesterday : 17092
This Month : 228590
Last Month : 496099
Total Visitor : 26123744