ព័ត៌មាន

ស្មាតហ្វូន Nokia 7.1 នឹងមានអេក្រង់ទំហំ 5.84-inch PureDisplay និងបន្ទះឈីប SD636 SoC លក់នៅក្នុងតម្លៃ Rs. 19,990 ($287)

បន្ទាប់ពីការប្រកាសបង្ហាញស្មាតហ្វូន Nokia 7.1 នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងឡុងដ៏កាលពីខែមុននេះ ក្រុមហ៊ុននេះនិយាយថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុន HMD Global ក៏ប្រកាសបង្ហាញស្មាតហ្វូន Nokia 7.1 ជាផ្លូវការផងដែរ។

 image

ស្មាតហ្វូននេះដាក់លក់នៅក្នុងតម្លៃ Rs. 19,999 ដែលប្រហែលជា $287 ។ ស្មាតហ្វូន Nokia 7.1 នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ៧ ខែធ្នូខាងមុខនេះ។ ស្មាតហ្វូននេះនឹងមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Glossy Midnight Blue និង Gloss Steel ។ ស្មាតហ្វូន Nokia 7.1 នេះមានអេក្រង់ទំហំ 5.84-inch Full HD+ “PureDisplay” ជាមួយនឹងកម្រិត 19:9 screen aspect ratio និង Notch នៅលើអេក្រង់ផងដែរ។

image

ស្មាតហ្វូននេះនឹងប្រើប្រាស់អេក្រង់ PureDisplay’s internal HDR សម្រាប់បម្លែង SDR content ទៅជា HDR ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm‘s mid-range Snapdragon 636 octa-core processor ក្រាហ្វិកកាត Adreno 509 GPU និងរ៉េមទំហំ 3GB និង 4GB ។ ស្មាតហ្វូននេះក៏មានម៉េមូរីទំហំ 64GB និងបន្ថែម microSD បានទំហំ 400GB ផងដែរ។

ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 12-megapixel primary sensor និង 5-megapixel secondary sensor ។ កាមេរ៉ានេះទ្រទ្រង់នូវមុខងារ True Life HDR, Bokeh mode, Pro Camera mode, Livestream functionality, និង Bothie ថែមទៀត។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 8-megapixel សម្រាប់ថតរូបភាព Selfie និងវីដេអូខលផងដែរ។ ស្មាតហ្វូននេះគឺមានគម្រោង Google‘s Android One programme និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវានឹងដំណើរការនូវ Android Pie នៅខែក្រោយនេះផងដែរ៕