Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

TENAA: Samsung Galaxy A8s នឹងមានរ៉េមទំហំ 8GB និងកាមេរ៉ាក្រោយ ៣ គ្រាប់

December 09
09:18 am 2018
Like and Share this page:

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A8s នឹងប្រកាសបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃចន្ទនេះនៅក្នុងព្រឹត្តិការណ៍មួយនៅចិន។ ពេលនេះ លក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះក៏បែកធ្លាយនៅលើ TENAA ផងដែររួមជាមួយនឹងរូបភាពជាច្រើនថែមទៀត។ Galaxy A8s នឹងមានអេក្រង់ទំហំ 6.39-inch 2340 x 1080 display ។ ខុសប្លែកពីម៉ូដែលជាច្រើនទៀតនៃត្រកូល A នោះ ស្មាតហ្វូននេះប្រើប្រាស់នូវអេក្រង់ LCD ប៉ុណ្ណោះ។ វាប្រហែលជាប្រើប្រាស់នូវអេក្រង់ Samsung’s Infinity-O Display ដំបូងគេបំផុត។

 image

image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប octa-core processor Snapdragon 710 ដូចគ្នាទៅនឹងស្មាតហ្វូន Mi 8 SE និង okia 8.1/X7 ផងដែរ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 6GB/ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 3 គ្រាប់គឺទំហំ 24MP + 5MP + 10MP ហើយវាភ្លើង LED Flash នៅខាងក្រោម។ សម្រាប់កាមេរ៉ាខាងមុខគឺមានទំហំ 24MP ។

Galaxy A8s ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និងថាមពលថ្ម 3,300mAh ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះប្រហែលជាធ្វើពីកញ្ចក់ផងដែរ។ វាមានទម្ងន់ 173 grams និងវិមាត្រ 158.4 x 74.9 x 7.4 mm ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 10140
Yesterday : 17092
This Month : 227663
Last Month : 496099
Total Visitor : 26122817