ព័ត៌មាន

ស្មាតហ្វូន​NOKIA 8.1 បន្តវាយលុកទីផ្សារនៅតៃវ៉ាន់! អតិថិជនអាចរកទិញបាននៅលើគេហទំព័រ NOKIA!

ថ្មីនេះ​ ក្រុមហ៊ុន Nokia Mobile ទើបតែប្រកាសបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ Nokia 8.1 ។ ពេលនេះ ស្មាតហ្វូននេះត្រូវបានចែកចាយដាក់លក់នៅក្នុងប្រទេសជាច្រើននៅលើពិភពលោក។ ក្រុមហ៊ុន Folks នៅក្នុងអារ៉ាប់ UAE ក៏ដាក់លក់ស្មាតហ្វូននេះនៅថ្ងៃទី ១៥​ខែធ្នូ ប៉ុន្តែពេលនេះហាងលក់អនឡាញរបស់ NOKIA ក៏ដាក់លក់ស្មាតហ្វូននេះនៅលើគេហទំព័ររបស់ខ្លួនផងដែរ។

image

image

ស្មាតហ្វូននេះមានតម្លៃ 9990 NT$ ប្រហែលជា €290 ហើយវាមានការព្យាករណ៍ថានឹងលក់ដាច់ខ្លាំងនៅក្នុងរដូវកាលឈប់សម្រាកនេះដោយសារតែតម្លៃយ៉ាងពិសេសរបស់វានោះ។ ក្រុមហ៊ុន NOKIA ក៏មានការថែមជូននូវសម្បកការពារទូរស័ព្ទមួយផងដែរដែលធ្វើឡើងពី Silicone ហើយអ្នកក៏អាចជ្រើសរើសនូវ Nokia Entertainment Flip Cover ដែលមានពណ៌ប្រផេះ​និងពណ៌ខៀវនោះ៕