ព័ត៌មាន

តោះក្រឡេកមើលស្មាតហ្វូន OPPO R17 និង R17 Pro New Year’s Edition វិញម្តង់គឺអស់ទាស់ម៉ង់!​

ក្រុមហ៊ុនបច្ចេកវិទ្យា OPPO បញ្ជាក់កាលពីសប្តាហ៍មុននេះថា ខ្លួននឹងប្រកាសបង្ហាញនូវម៉ូដែលជំនាន់ពិសេស New Year’s editions OPPO R17 និង R17 Pro នៅក្នុងព្រឹត្តិការណ៍មួយនៅស៊ាងហៃ។ ស្មាតហ្វូនទាំងពីរនេះមានលក្ខណៈសម្ប្តត្តិប្រហាក់ប្រហែលគ្នា។ ស្មាតហ្វូន R17 និង R17 Pro New Year’s Edition គឹមានរូបរាងយ៉ាងស្រស់ស្អាតល្អឥតខ្ចោះដើម្បីអបអរឆ្នាំថ្មីនេះ។

 image

image

OPPO R17 New Year’s edition នេះមានអេក្រង់ទំហំ 6.4-inch AMOLED display ដែលមានកម្រិតភាពច្បាស់ FHD+ resolution 2340 x 1080 pixels និងបន្ទះឈីប Snapdragon 670 chipset ។ អេក្រង់របស់ស្មាតហ្វូននេះគឺជាប្រភេទ waterdrop notch​ដែលមានកាមេរ៉ាខាងមុខទំហំ 25-megapixel selfie និងកាមេរ៉ាខាងក្រោយភ្លោះទំហំ 16-megapixel + 5-megapixel ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 3,500mAh រ៉េមទំហំ 6GB និងម៉េមូរី 128GB ។ វាទ្រទ្រង់នូវបច្ចេកវិទ្យា VOOC charging និង Hyperboost technology ថែមទៀត។

image

ផ្នែកខាងក្រោយកញ្ចក់របស់ស្មាតហ្វូន OPPO R17 និង OPPO R17 Pro New Year’s Edition នេះគឺមានពណ៌ក្រហមជាមួយនឹង Gradient Effect ថែមទៀត។ OPPO R17 Pro New Year’s edition មានអេក្រង់ទំហំ 6.4-inch AMOLED waterdrop notch screen បន្ទះឈីប Snapdragon 710 chipset កាមេរ៉ាខាងមុខ 25-megapixel និងកាមេរ៉ាភ្លោះទំហំ 12-megapixel + 20-megapixel ។ ស្មាតហ្វូននេះមានថាមពលថ្ម 3,700mAh រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះទ្រទ្រង់នូវ NFC, SuperVOOC charging និង HyperBoost technology ។

ស្មាតហ្វូន OPPO R17 New Year’s edition នេះមានតម្លៃ 2,799 Yuan (~$409) នៅចិន ចំនែកស្មាតហ្វូន OPPO R17 Pro New Year’s Edition មានតម្លៃ 4,299 Yuan (~$624) ។ ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី ២១ ខែធ្នូនៅវេលាម៉ោង ១០ ព្រឹក៕