ព័ត៌មាន

ក្រុមហ៊ុន OPPO បញ្ជាក់ថា ស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ខ្លួននឹងបង្ហាញខ្លួននៅ MWC 2019

Samsung, Huawei និង LG កំពុងតែប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងការបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុនផ្សេងទៀតក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនដែលអាចបត់នេះផងដែរនោះគឺ Oppo ។ លោក Chuck Wang ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Oppo បញ្ជាក់ថា ក្រុមហ៊ុននឹងប្រើប្រាស់ព្រឹត្តិការណ៍ Mobile World Congress (MWC) 2019 នៅក្នុងខែកុម្ភៈខាងមុខនេះដើម្បីប្រកាសបង្ហាញស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួន។

 image

លោក Wang បញ្ជាក់ថា ការមកដល់នៃវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានរបស់ Oppo នេះនឹងទម្លាយលក្ខណៈស​ម្បត្តិរបស់វានៅថ្ងៃប្រកាសតែម្តង។ វានឹងមានលក្ខណៈមិនខុសប្លែកពីក្រុមហ៊ុន Samsung នោះទេ។ ក្រុមហ៊ុន Oppo ក៏ត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូន Find series 5G របស់ខ្លួនទៅកាន់អ៊ឺរ៉ុបផងដែរ។

image

សម្រាប់បច្ចេកវិទ្យានៃស្មាតហ្វូនដែលមានកាមេរ៉ាក្រោមអេក្រង់នោះអាចនឹងបង្ហាញខ្លួននៅឆ្នាំ ២០២០ ។ វាមានការរាយការណ៍ថា ក្រុមហ៊ុនចិន Xiaomi និង​Lenovo កំពុងតែធ្វើការនៅលើស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននេះផងដែរ។ ដូចនេះ ឆ្នាំ ២០១៩ នេះគឺជានិន្នាការថ្មីមួយទៀតនៃស្មាតហ្វូនដែលមាននអេក្រង់បត់បានវិញម្តង ហើយវាក៏ជាពេលវេលាដែលស្មាតហ្វូនជាច្រើនទ្រទ្រង់នូវ 5G ផងដែរ៕