ព័ត៌មាន

ColorOS 6 អាចប្រើប្រាស់បានហើយនៅលើស្មាតហ្វូន OPPO R15 Dream Mirror Edition

ColorOS 6 គឹជា Version ចុងក្រោយបំផុតនៃ OS របស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ។ កាលពីខែមុននេះ ColorOS 6 ធ្វើការរចនាឡើងវិញសម្រាប់ផ្តល់នូវ UI និង​មុខងារថ្មីៗជាច្រើនដ៏ស្រស់ស្អាត។ នៅថ្ងៃនេះ Oppo ក៏បញ្ចេញនូវ beta version ដំបូងបំផុតសម្រាប់ប្រើប្រាស់ជាមួយនឹង OPPO R15 Dream Mirror Edition ។ ការប្រកាសបង្ហាញនេះគឺចេញពីគណនី  ColorOS Weibo account ផ្លូវការ។

image

សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន OPPO R15 Dream Mirror Edition អាចចូលទៅតម្លើងនូវ Version នេះនៅក្នុង Settings > Software update ។ ស្មាតហ្វូ OPPO R15 Dream Mirror Edition ប្រកាសបង្ហាញខ្លួននៅក្នុងខែមេសា ឆ្នាំនេះ។

image

OPPO R15 Dream Mirror Edition មានអេក្រង់ទំហំ 6.28-inch FHD+ display ជាមួយកម្រិត19:9 aspect ratio និងការពារដោយកញ្ចក់ Corning Gorilla Glass 5 ។ វាប្រើប្រាស់បន្ទះឈីប Snapdragon 660 processor, 6GB RAM និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP + 20MP និងកាមេរ៉ាខាងមុខទំហំ 20MP ។ ស្មាតហ្វូននេះប្រើប្រាស់ថាមពលថ្ម 3430mAh និង VOOC Flash Charge ថែមទៀត៕