ព័ត៌មាន

ស្មាតហ្វូនជាច្រើនរបស់ NOKIA ស្ថិតនៅក្នុងបញ្ជីស្មាតហ្វូនដែលពេញនិយមបំផុតក្នុងឆ្នាំ ២០១៨

វេបសាយដែលមនុស្សជាច្រើនប្រើប្រាស់ដើម្បីមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននោះគឺ GSMArena.com ហើយលក្ខណៈសម្បត្តិទាំងនេះជាកត្តាដែលធ្វើអោយអ្នកប្រើប្រាស់ទាំងអស់សម្រេចចិត្តក្នុងការទិញស្មាតហ្វូនម៉ូដែលណានោះ។

image

GSMArena នៅតែរក្សានូវចំនួននៃការចូលអាន និងចំណាត់ថ្នាក់របស់ស្មាតហ្វូនជាច្រើនផ្អែកទៅលើចំនួនដែលអ្នកប្រើប្រាស់ចុចមើលទៅលើទំព័រលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនម៉ូដែលនោះ។ វេបសាយនេះទទួលបាននូវស្ថិតិដែលប្រើប្រាស់សម្រាប់បញ្ជីស្មាតហ្វូនដែលមានការពេញនិយមខ្លាំងបំផុតនៅក្នុងឆ្នាំ ២០១៨ នេះ។

image

នៅក្នុងបញ្ជីស្មាតហ្វូនអ្នកគាំទ្រដែលពេញនិយមបំផុតរបស់ GSMArena’ នោះ វាមានស្មាតហ្វូនចំនួន ២ ម៉ូដែលរបស់ក្រុមហ៊ុន Nokia ដែលបង្ហាញខ្លួននោះគឺ Nokia 7 Plus ជាប់ចំណាត់ថ្នាក់លេខ ៣ និង Nokia 6.1 Plus ជាប់ចំណាត់ថ្នាក់លេខ ៩ ។ សម្រាប់ស្មាតហ្វូន Nokia 7 Plus គឺជាស្មាតហ្វូនដែលមានការពេញនិយមខ្លាំងផងដរ ហើយវាក៏ជាប់ចំណាត់ថ្នាក់ជាស្មាតហ្វូនដែលធន់ក្នុងការប្រើប្រាស់ (តាមរយៈការតេស្តរបស់ JerryRigEverything) និងមានតម្លៃសមរម្យថែមទៀត។ ដូចនេះ យើងអាចនិយាយបានថា HMD ពិតជាវាយលុកទីផ្សារខ្លាំងក្លាមែនទែនក្នុងរយៈពេល ២ ឆ្នាំនេះ។

image

នៅក្នុងបញ្ជីស្មាតហ្វូនដែលមានការពេញនិយមប្រើប្រាស់បំផុតទាំង ២០ ម៉ូដែលនោះ គេសង្កេតឃើញស្មាតហ្វូន Nokia 6.1 Plus ជាប់នៅចំណាត់ថ្នាក់លេខរៀងទី ១២ ផងដែរ។ ក្រុមហ៊ុន Samsung និង​HMD គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមិនមែនមកពីចិនដែលស្ថិតនៅក្នុងបញ្ជីនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD ដែលប្រកាសបង្ហាញនៅក្នុងឆ្នាំ ២០១៨ នេះគឺមានការចាប់អារម្មណ៍ខ្លាំងពិសេស Nokia 6.1 និង Nokia 2.1 ដែលមានការពង្រឹងសមត្ថភាពកាន់តែខ្លាំងក្លា ការរចនារូបរាងកាន់តែប្រណិត កាមេរ៉ាច្បាស់ និងលក្ខណៈសម្បត្តិខាងក្នុងកាន់តែប្រសើរ។ ចំណុចដែលលេចធ្លោមួយទៀតរបស់ HMD នោះគឺការបញ្ចេញនូវស្មាតហ្វូនដែលមានថាមពលថ្មខ្លាំងប្រើប្រាស់បានយូរ ប្រព័ន្ធសំឡេង Stereo និងអេក្រង់ធំងាយស្រួលក្នុងការទស្សនាថែមទៀត៕