ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S10+ ដែលមានរ៉េម 12GB + 1TB Storage បង្ហាញខ្លួននៅលើ AnTuTu និង Geekbench

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10+ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Galaxy S10 និង Galaxy S10e នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ។ ពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា​ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះនឹងបញ្ចេញនូវស្មាតហ្វូននេះជាមួយនឹងពីរទំហំ 6 GB RAM + 128 GB storage និង 8 GB RAM + 512 GB storage ។ ស្មាតហ្វូន Galaxy S10+ នឹងមានតួខ្លួនសេរ៉ាមិច ហើយវាក៏មានរ៉េមទំហំ 12GB + 1TB Storage ផងដែរ។

image

image

ស្មាតហ្វូន Galaxy S10+ គឺមានលេខកូដ SM-G975F ភ្ជាប់ជាមួយនឹងបន្ទះឈីប Exynos 9820 chipset ប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ហើយវាមានពិន្ទុ single-core 4450 និង multi-core 9753 នៅលើ Geekbench ។

image

នៅលើ AnTuTu ស្មាតហ្វូននេះមានលេខកូដ Samsung SM-G975F ដែលមានកម្រិតភាពច្បាស់ quad HD+ ទទួលពិន្ទុដល់ទៅ 326,185 ។ វានឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 855 សម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក ចិន កាណាដា និងជាច្រើនទៀត។ វាក៏មានពណ៌សសេរ៉ាមិច និងខ្មៅសេរ៉ាមិចផងដែរ។ សម្រាប់ទីផ្សារនៅអ៊ឺរ៉ុប សម្រាប់រ៉េមទំហំ 6 GB, 8 GB និង 12 GB RAM editions របស់ Galaxy S10+ នឹងមានតម្លៃ 999 euros (~$1,125), 1,249 euros (~$1,409) និង 1,499 euros (~$1,635) ៕