ព័ត៌មាន

Nokia 6.2 ប្រហែលជាមិនទាន់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2019 ទេ

ពាក្យចចាមអារ៉ាមជាច្រើនអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global នឹងប្រកាសបង្ហាញស្មាតហ្វូន Nokia ជាច្រើនម៉ូដែលនៅព្រឹត្តិការណ៍របស់ខ្លួននៅថ្ងៃទី ២៤​ខែកុម្ភៈនេះនៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) នៅក្នុងទីក្រុងបាសេឡូណានៃប្រទេសអេស្ប៉ាញ។ វាអាចនឹងមានការបង្ហាញវត្តមានរបស់ស្មាតហ្វូន Nokia 6.2 ដែលមានរន្ធប្រហោងនៅលើអេក្រង់ផងដែរ។ ព័ត៌មានចុងក្រោយបំផុត បញ្ជាក់ថា ស្មាតហ្វូន Nokia 6.2 នេះប្រហែលជាមិនទាន់បង្ហាញវត្តមាននៅឡើយទេនៅក្នុងព្រឹត្តិការណ៍ MWC 2019 នេះ។

 image

តាមការទម្លាយចេញពី Twitter account Nokia_anew បញ្ជាក់ថា វាពិតជាមានភាគរយខ្ពស់ដែលថាស្មាតហ្វូន Nokia 6.2 មិនទាន់បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ MWC 2019 នេះទេ។ ហេតុផលគឺថាក្រុមហ៊ុនបច្ចេកវិទ្យា HMD ចង់ផ្តោតតែទៅលើការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Nokia 9 PureView តែប៉ុណ្ណោះ។

image

កាលពីពេលមុននេះ tipster Ishan Agarwal អះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងប្រកាសបង្ហាញស្មាតហ្វូនចំនួន​៤ គឺ Nokia 9 PureView, Nokia 4.2, Nokia 3.2 និង Nokia 1 Plus នៅក្នុងព្រឹត្តិការណ៍នេះ។ ប្រសិនបើនេះគឺជាការពិតនោះ Nokia 6.2 អាចនឹងប្រកាសបង្ហាញខ្លួននៅខែក្រោយនេះ។

ស្មាតហ្វូន Nokia 6.2 នឹងមានរន្ធប្រហោងនៅលើអេក្រង់ punch-hole display ។​វាមានអេក្រង់ទំហំ 6.2-inch display កម្រិតភាពច្បាស់ full HD+ បន្ទះឈីប Snapdragon 632 mobile platform, រ៉េម 4 GB / 6 GB កាមេរ៉ាភ្លោះទំហំ 16-megapixel ជាមួយនឹង ZEISS optics និង OZO audio ។

ចំណែកស្មាតហ្វូន Nokia 9 PureView វិញមានអេក្រង់ទំហំ 5.99-inch QHD+ display, Snapdragon 845, រ៉េម 6GB ម៉េមូរីទំហំ 128GB ថាមពលថ្ម 4,150mAh ទ្រទ្រង់នូវបច្ចេកវិទ្យា​ wireless charging និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ វានឹងមានកាមេរ៉ា​ ៥ គ្រាប់នៅខាងក្រោយ៖ 12-megapixel sensors ពីរគ្រាប់,  16-megapixel sensors  ពីរគ្រាប់ និង 8-megapixel sensor មួយគ្រាប់៕