ព័ត៌មាន

ក្រុមហ៊ុន SanDisk និង Micron បញ្ចេញនូវម៉េមូរី 1TB microSD ដំបូងបំផុតក្នុងពិភពលោក

នៅពេលដែលស្មាតហ្វូនជាច្រើនពេលនេះមានសមត្ថភាពនៃការផ្ទុកទិន្នន័យដូចគ្នាទៅនឹងកុំព្យូទ័រនោះ។ នៅពេលដែលអ្នកចំណាយទឹកប្រាក់ដើម្បីទិញស្មាតហ្វូនដែលមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 1TB នៅលើស្មាតហ្វូនរបស់អ្នក ឬម៉េមូរីក្នុងម៉ាស៊ីនទំហំ 1TB microSD card នោះ ពេលនេះវាមានម៉េមូរីកាតទំហំ 1TB microSD cards បង្ហាញខ្លួនហើយ។

image

ក្រុមហ៊ុន Micron និង SanDisk ទើបតែប្រកាសបង្ហាញនូវកាត microSD cards នៅក្នុងព្រឹត្តិការណ៍ MWC នៅក្នុងឆ្នាំនេះនៅក្នុងទីក្រុងបាសេឡូណា ខណៈពេលដែលក្រុមហ៊ុន Micro ប្រកាសអំពីកាតម៉េមូរីដំបូងបំផុតដែលមានទំហំ 1TB ។

image

វាមានល្បឿននៃការ Read ដល់ទៅ 160 MB/s ខណៈពេលដែលក្រុមហ៊ុន Micron គឺមានល្បឿន 100 MB/s តែប៉ុណ្ណោះ។ សម្រាប់ល្បឿននៃការ Write របស់ Micron microSD card គឺមានល្បឿន 95 MB/s ។ កាត SanDisk microSD ដាក់លក់នៅក្នុងខែមេសានៅក្នុងតម្លៃ $449 ខណៈពេលដែលកាតរបស់ក្រុមហ៊ុន Micron គឺមិនទាន់ប្រកាសបង្ហាញអំពីតម្លៃនៅឡើយទេ៕