ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Sony Xperia 10 និង 10 Plus អាចរកទិញបានហើយនៅអ៊ឺរ៉ុប!

ស្មាតហ្វូនស៊េរីថ្មីត្រកូល Xperia 10 នឹងដាក់លក់នៅថ្ងៃចន្ទនេះបន្ទាប់ពីវាប្រការបង្ហាញខ្លួនជាផ្លូវការរួចហើយនោះ។ ស្មាតហ្វូន Sony Xperia 10 Plus (Dual SIM) ដាក់លក់នៅក្នុងតម្លៃ €430 នៅក្នុងអ៊ឺរ៉ុប ខណៈពេលដែលស៊ីមមួយគឹមានតម្លៃ £350 ។

image

សម្រាប់ស្មាតហ្វូន Sony Xperia 10 (dual SIM) នេះគឺមានតម្លៃ €350 ហើយសម្រាប់ស៊ីមមួយនៅក្នុងចក្រភពអង់គ្លេសគឺមានតម្លៃ £300 ។ ស្មាតហ្វូនថ្នាក់កណ្តាល Sony Xperia L3 នេះគឺមានតម្លៃ €200 (dual SIM) និង €170 (single SIM) នៅក្នុងអ៊ឺរ៉ុប និងចក្រភពអង់គ្លេស។

image

សម្រាប់ប្រទេសអៀរឡង់គឺដាក់លក់តែស្មាតហ្វូនស៊ីមមួយតែប៉ុណ្ណោះ ហើយសម្រាប់តម្លៃរបស់វាក៏មិនខុសប្លែកគ្នាពីអ៊ឺរ៉ុបដែរ៕