ព័ត៌មាន

ស្មាតហ្វូនលេងហ្គេមស៊េរីថ្មី Xiaomi Black Shark នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌា

Xiaomi Black Shark គឺជាស្មាតហ្វូនលេងហ្គេមដែលបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមេសាឆ្នាំមុននេះ។  ៦ ខែក្រោយមក ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់បន្ទាប់គឺ lack Shark Helo ។ ក្រុមហ៊ុនចាប់ផ្តើមដាក់លក់ស្មាតហ្វូននេះនៅក្នុងប្រទេសចិន ប៉ុន្តែវាក៏ដាក់លក់នៅក្នុងអ៊ឺរ៉ុបនៅក្នុងខែវិច្ឆិកានេះ។ ពេលនេះ ស្មាតហ្វូននេះត្រៀមខ្លួនពង្រីកទៅកាន់ទីផ្សារនៃប្រទេសឥណ្ឌាហើយ។

 image

ស្មាតហ្វូន Black Shark នឹងដាក់ក់នៅក្នុងទីក្រុង Bengaluru នេះបើតាមការបញ្ចាក់របស់លោក David Li អនុប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Black Shark ។ ស្មាតហ្វូន Black Shark នេះនឹងប្រកាសអំពីកាលបរិច្ឆេទនៃការដាក់លក់នៅពេលក្រោយនេះ។

image

ស្មាតហ្វូនលេងហ្គេម Black Shark នេះក៏ប្រហែលជាមានភ្ជាប់ជាមួយនឹងដៃបញ្ជា Gamepad 2.0 controller ផងដែរ។ យ៉ាងណាមិញ ស្មាតហ្វូនស៊េរីថ្មី Black Shark 2 នេះត្រូវគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែនេះ ឬនៅក្នុងខែមេសា ដូចនេះ មនុស្សជាច្រើនប្រហែលជារង់ចាំទិញស្មាតហ្វូនស៊េរីថ្មីនេះជាជាងទិញស្មាតហ្វូនលេងហ្គេមដែលបង្ហាញតាំងពីឆ្នាំមុននេះ៕