ព័ត៌មាន

អស់ទាស់ម៉ង់! ស្មាតហ្វូន Samsung Galaxy Note 10 ពិតជាឡូយមែនទែន!

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 10 នេះគឺត្រៀមខ្លួននៅក្នុងការប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំនេះ ហើយស្មាតហ្វូននេះនឹងនាំយកនូវភាពច្នៃប្រឌិតយ៉ាងអស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់។ ពេលនេះ វាមានការទម្លាយនូវគំនិតរបស់ស្មាតហ្វូន Samsung Galaxy Note 10 ដែលមានរូបរាងជា 3D Renders ដែលពិតជាឡូយមែនទែន!

image

image

ស្មាតហ្វូនស៊េរីថ្មី​ Note 10 នេះនឹងបំពាក់នូវកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10 5G ។ កាមេរ៉ារបស់វាមានទំហំ 12 MP, 12 MP telephoto, 16 MP wide-angle និង 3D Depth សម្រាប់ការស្កេនទៅលើរូបភាព 3D, AR ឬការគ្រប់គ្រងជាកាយវិការនោះ។ ដោយសារតែស្មាតហ្វូន Galaxy S10 5G នឹងបង្ហាញខ្លួននៅប៉ុន្មានខែក្រោយនេះ យើងនៅមិនទាន់ដឹងថាតើក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការផ្លាស់ប្តូរទៅលើកន្លែងសម្រាប់ភ្លើង Flash ឬសេនស័រវាស់ចង្វាក់បេះដូងឬយ៉ាងណានោះ។

image

ស្មាតហ្វូនស៊េរីថ្មី​ Note 10 អាចនឹងប្រើប្រាស់នូវកាមេរ៉ាមុខភ្លោះ ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S10 ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចនឹងបន្ថែមនូវកាមេរ៉ាមួយគ្រាប់ទៀតនៅខាងមុខនេះផងដែរ៕