ព័ត៌មាន

មេរោគ Adware ថ្មីដែលបានរកឃើញនៅកម្មវិធីចំនួន ២០០ ក្នុងប្រព័ន្ធប្រតិបត្តិការ Android ក្នុង Google Play

ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបានរកឃើញថាប្រភេទ Adware ចល័តថ្មីដែលបានលាក់នៅក្នុងកម្មវិធី Android រាប់រយហើយបានទាញយកជាង 150 លានដងពី Google Play ។ មេរោគដែលត្រូវបានគេស្គាល់ថាជាវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មដែលមានឈ្មោះថា SimBad ដោយក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុនសុវត្ថិភាព Check Point បានរកឃើញមេរោគជាង 200 ក្នុងកម្មវិធី ដែលទំនងជាមិនបានដឹងពីអ្នកបង្កើតកម្មវិធីនោះទេ ដែលអាចឲ្យគេបើក Backdoor ដើម្បីដំឡើងមេរោគដែលគេចពីការ Scan ពីកម្មវិធីរបស់ Google Play ។ នៅពេលដែលដំឡើងហើយ មេរោគដែលបានប្តូរ Logo ចេញនិងនៅតែបន្តដើរក្នុង Background ដោយដំណើរការរាល់ពេលដែលឧបករណ៍ចាប់ផ្តើមប្រើ។

 image

មេរោគនេះដំណើរការតាមបញ្ជី Web Address ក្នុង Background ដោយបម្រើការផ្សាយពាណិជ្ជកម្មដើម្បីបង្កើតប្រាក់ចំណូលបន្លំ។ Google បានផ្តល់បញ្ជីកម្មវិធីដែលទាញពី Google Play ដើម្បីត្រូតពិនិត្យបន្ទាប់ពីមានការបង្ហាញដោយអ្នកស្រាវជ្រាវសុវត្ថិភាព។ Google បានដក App ជាច្រើនចេញពីកម្មវិធី Google Play ប៉ុន្តែមិនលុបកម្មវិធីចេញពីឧបករណ៍របស់អ្នកប្រើនោះទេ។

កំពូលហ្គេមទាំង 10 ដែលត្រូវបានគេទាញយកមានរហូតដល់ 55 លានដង

Snow Heavy Excavator Simulator (10,000,000 downloads)

Hoverboard Racing (5,000,000 downloads)

Real Tractor Farming Simulator (5,000,000 downloads)

Ambulance Rescue Driving (5,000,000 downloads)

Heavy Mountain Bus Simulator 2018 (5,000,000 downloads)

Fire Truck Emergency Driver (5,000,000 downloads)

Farming Tractor Real Harvest Simulator (5,000,000 downloads)

Car Parking Challenge (5,000,000 downloads)

Speed Boat Jet Ski Racing (5,000,000 downloads)

Water Surfing Car Stunt (5,000,000 downloads)

លោក Aviran Hazum អ្នកដឹកនាំក្រុមស៊ើបអង្កេតចារកម្មតាមទូរស័ព្ទបាននិយាយថាមេរោគនេះអាចត្រឹមជា Adware សម្រាប់ពេលនេះ។ ប៉ុន្តែវាអាចមានសម្ថតិភាពវិវត្តទៅជាការគំរាមកំហែងដ៏ធំ។ អ្នកនាំពាក្យរបស់ Google នៅ មិនបានផ្តល់ការអត្ថាធិប្បាយអ្វីឡើយ ដោយGoogle ត្រូវបានបង្ខំឱ្យលុបកម្មវិធីដែលគេសង្ស័យចេញ។ ប៉ុន្តែម្តងហើយម្តងទៀតក្រុមហ៊ុននេះត្រូវតែប្រតិកម្មតបទៅនឹងកម្មវិធីមេរោគ រាប់សិបដែលគិចផុតពីការស្កេនរបស់ខ្លួន។

តួលេខជាផ្លូវការរបស់ Google បានប្រាប់ចំនួនកម្មវិធីដែលខ្លួនបានដកចេញកាលពីឆ្នាំមុនប្រហែល 700.000 កម្មវិធីពី Google Play។