ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ ANDROID Q BETA 1 ប្រកាសបង្ហាញជាផ្លូវការ

នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រកាសជាផ្លូវការនូវ Beta ដំបូងបំផុតរបស់ប្រព័ន្ធប្រតិបត្តិការ Android 10 Q សម្រាប់ស្មាតហ្វូន Pixel ។ សម្រាប់ Beta 1 នេះគឺត្រៀមក្នុងការបង្ហាញខ្លួនជា ៦ ដំណាក់កាល ហើយវានឹងដាក់អោយដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ។

 image

image

Android Q នាំយកនូវការផ្លាស់ប្តូរទៅលើ UI មួយចំនួនផងដែរដែលមានភ្ជាប់ជាមួយនឹងពណ៌ និងទំហំអក្សារនៅក្នុង Developer Setting ថែមទៀត។ នៅលើ Beta 1 នេះក៏មានភ្ជាប់ជាមួយនឹង Sharing Menu ដែលមានការពង្រឹងកាន់តែប្រសើរទៅលើ Status Bar ថែមទៀត។

image

មុខងារដែលកាន់តែពិសេសនោះគឺការចែករំលែកនូវ WiFi តាមរយៈ QR codes ដែលមានលក្ខណៈងាយស្រួលជាងការផ្លាស់ប្តូរទៅលើ Passwords នោះ។ សម្រាប់ Settings Panel API នេះគឺភ្ជាប់ជាមួយនឹងមុខងារ Android Slices ដែលអ្នកអភិវឌ្ឍកម្មវិធីអាចធ្វើការបង្ហាញនូវ Display Pop-ups សម្រាប់ Wi-Fi, Bluetooth ឬ Locations នៅលើ Apps បាន៕