ខណៈពេលដែលស្មាតហ្វូនដែលអាចបត់បាននៅមិនទាន់មានវត្តមាននៅលើទីផ្សារនៅឡើយទេនោះ ស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung និងHuawei គឺបង្ហាញខ្លួនមុនគេជាមួយនឹងតម្លៃមិនធម្មតានោះទេ។ ស្មាតហ្វូន Galaxy Fold និង Mate X គឺពិតជាធ្វើអោយអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលមែនទែនមិនត្រឹមតែតម្លៃនោះទេ ប៉ុន្តែទាំងបច្ចេកវិទ្យាផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏ស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ។ តាមការបញ្ជាក់នៅក្នុងប៉ាតង់របស់ WIPO របស់ Patently Mobile បង្ហាញថា ស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននេះគឺពិតជាស្តើងមែនទែន ហើយវាផ្តោតទៅលើគុណភាពនៃការបង្ហាញនៅលើអេក្រង់។
គំនិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Google គឺការប្រើប្រាស់នូវសមាសភាគផ្សេងៗគ្នាសម្រាប់ប្រទាប់ Layers ផ្សេងគ្នាដែលក្រុមហ៊ុននេះហៅថា neutral plane ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ចង់ប្រើប្រាស់នូវសមាសភាគនេះដើម្បីធ្វើអោយអេក្រង់នេះគ្មានស្នាមដំណរនោះទេនៅពេលដែលវាបើកនោះ៕