ព័ត៌មាន

ការវាយប្រហារមេរោគ Ransomware ដ៏ខ្លាំងក្លាទៅលើប្រតិបត្តិការជាច្រើននៅលើពិភពលោកនៅក្នុងរោងចក្រផលិតអាលុយមីញ៉ូមខ្នាតយក្ស Norsk Hydro

​ការវាយប្រហារយ៉ាងខ្លាំងក្លាបង្ខំឱ្យមានការបិទប្រតិបត្តិការនៅក្រុមហ៊ុន Norsk Hydro ដែល ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមធំជាងគេបំផុតនៅលើពិភពលោក។ ក្រុមហ៊ុននេះរងការដាច់ ចរន្តអគ្គិសនីនៅទូទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក។ការវាយប្រហារតាមអ៊ិនធឺរណិតបិទប្រតិបត្តិ ការផលិតលោហៈដែកនិងរោងចក្រផលិតផលិតផលដែលផ្លាស់ប្តូរអាលុយមីញ៉ូមទៅជាផលិតផលសម្រេចសម្រាប់អ្នកផលិតរថយន្ត និងសម្រាប់ផលិតផលផ្សេងទៀត។

 image

“Hydro បំបែក គម្រោង និងប្រតិបត្ដិការ ហើយឥលូវពួកវាកំពុងប្តូរប្រតិបត្តិការ និងដំណើរការ តាមដែលអាច ធ្វើទៅបាន។ ” ប្រធានផ្នែកហិរញ្ញវត្ថុលោក Eivind Kallevik ប្រាប់ថា​នេះគឺជាការវាយលុកមួយ​ដែលមានលក្ខណៈ និងស្ថានភាពធ្ងន់ធ្ងរ។ គាត់បន្តថា ក្រុមហ៊ុនកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បី ដោះស្រាយបញ្ហានេះ។

មេរោគវាយលុកដ៏ធំទូលាយ

ការវាយប្រហារនេះបង្ករផលប៉ះពាល់ដល់ Hydro នៅល្ងាចថ្ងៃចន្ទជាមួយនឹងបញ្ហា ថ្មីមួយលើ LockerGoga និងរាលដាលពេញមួយយប់។ ការចម្លងរោគនេះភាគច្រើនកើតឡើងមកពី​ប្រព័ន្ធ​ព័ត៌​មានបច្ចេកវិទ្យា​ដែលតម្រូវឱ្យបុគ្គលិកធ្វើបច្ចុប្បន្នភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយ សង្គម។ LockerGoga អ៊ិនគ្រីបឯកសារដែលរក្សាទុកនៅលើកុំព្យូទ័រហើយទាមទារ ការបង់ ប្រាក់លោះ។ វានឹងអ៊ិនគ្រីបឯកសារជាមួយក្បួនឌីជីថល RSA-4096 និង AES-256 ។ លោក Kallevik និយាយថាក្រុមហ៊ុនមិនមានបំណងបង់លុយដើម្បីដោះសោប្រព័ន្ធនោះទេផ្ទុយទៅ វិញពួកគេមានគម្រោងដើម្បីស្ដារទិន្នន័យពីម៉ាស៊ីនមេដែលបម្រុងទុក។ លោកប្រាប់ភ្នាក់ងារ រ៉យទ័រថា: យើងមានប្រព័ន្ធដ៏ល្អហើយ យើងមានគម្រោងដើម្បីស្ដារវាឡើងវិញ។  Hydro កំពុងធ្វើការដើម្បីទប់ស្កាត់និងបន្សាបការវាយប្រហារនេះប៉ុន្តែមិនទាន់ដឹងពីទំហំនៃស្ថានភាពនោះទេ។ វាឆាប់ពេកក្នុងការបង្ហាញពីផលប៉ះពាល់លើផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុក៏ដូចជា ពេលវេលាដើម្បីដោះស្រាយបញ្ហា។ ក្រុមហ៊ុនបញ្ជាក់ថា​រោងចក្របឋមដំណើរការយ៉ាងពេញ​លេញខណៈដែលពួកគេបានផ្លាស់ប្តូរទៅដំណើរការដោយប្រើដៃហើយគ្មានរោងចក្រផ្សេងទៀតត្រូវប៉ះពាល់ក្រៅពីនៅ Norway ទេ។