ព័ត៌មាន

ហេតុអ្វីមនុស្សគ្រប់គ្នាលង់ស្រលាញ់ Oppo F11 Pro ច្រើនបែបនេះ?

មានមនុស្សជាច្រើនបានលង់ស្រលាញ់ទូរស័ព្ទ OPPO F11 Pro ស្ទើរតែមិនគួរឲ្យជឿ ដោយសារតែនៅថ្ងៃចុងក្រោយនៃកម្មវិធី Pre-Order មានមនុស្សជាច្រើនបាននាំគ្នាធ្វើការកម្មង់ទូរស័ព្ទ F11 pro យ៉ាងច្រើនសន្ធឹកសន្ធាប់ហួសពីការរំពឹងទុករបស់ក្រុមហ៊ុន OPPO នៅកម្ពុជា រហូតដល់ថ្នាក់អតិថិជនខ្លះ មានប្រតិកម្មចំពោះការបិទកម្មវិធី Pre-Order មុនថ្ងៃកំណត់ ដោយសារតែពួកគេមិនអាចទទួលបានផលិតផល បាននៅថ្ងៃលក់ដំបូងកាលពីម្សិលមិញ និងមិនអាចឆ្លើយតបតាមការកម្មង់នៃអតិថិជនរបស់ពួកគេបានឡើយនោះ។  ហើយនៅថ្ងៃ First Sale ម្សិលមិញទៀតនេះសោត យើងសង្កេតឃើញថាមានអតិថិជនជាច្រើន បានមកទទួលយកទូរស័ព្ទនៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ដែលពួកគេបានកម្មង់ទុកសឹងតែគ្រប់ហាងលក់ទូរស័ព្ទតែម្តង។ ​

image

តើមានមូលហេតុអ្វីទៅបានជា F11 Pro ទទួលបានការគាំទ្រ ពីសំណាក់អតិថិជនច្រើនបែបនេះ? ហើយហេតុអ្វីបានជាការផ្តល់ជូនទូរស័ព្ទ F11 Pro មិនអាចតម្រូវទៅតាមការកម្មង់នៅក្នុងទីផ្សារដូច្នេះ? ជាការពិតណាស់តាមការឲ្យដឹងរបស់ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថាគ្រប់ម៉ូឌែលស៊េរី F របស់ OPPO តែងតែទទួលបានគាំទ្រចើនពីអតិថិជន ជាយូរណាស់មកហើយ ហើយស៊េរី F នេះ គឺលក់ដាច់ខ្លាំងណាស់ពីមួយម៉ូឌែល ទៅមួយម៉ូឌែល សឹងតែលក់ដាច់អស់ស្តុកតែម្តងនៅលើទីផ្សារអាស៊ី ។ ម្យ៉ាងវិញទៀតមូលហេតុនៃភាពយឺតយ៉ាវក្នុងការផ្តល់ជូនផលិតផលទូរស័ព្ទ F11 Pro ដោយសារតែផលិតផល F11 Pro ចេញមកភ្លាម ត្រូវតែឆ្លងកាត់ភាពសម្រិតសម្រាំង  និងត្រួតពិនិត្យយ៉ាងច្បាស់លាស់ ពីក្រុមអ្នកជំនាញនៅខាងរោងចក្រផលិតធំៗ ដែលមានច្រើនដំណាក់កាល ហើយនៅពេលដែលការកម្មង់កាន់តែច្រើន នោះការផលិតត្រូវបង្កើនទ្វេដង ដែលបណ្តាលឲ្យមានភាពយឺតយ៉ាវបន្តិច។

image

 

យោងតាមការលើកឡើងរបស់ក្រុមហ៊ុនបានបន្ថែមទៀតថា បើយើងក្រលេកមើលម៉ូឌែល F11 Pro  នៅក្នុងទីផ្សារលក់វិញ មិនថានៅលើកាមេរ៉ា រូបរាង និង បច្ចេកវិទ្យាទេ គឺត្រូវឆ្លងកាត់ក្រុមអ្នកជំនាញ ធ្វើការត្រូវពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធ្វើឲ្យ កាមេរ៉ាភ្លោះខាងក្រោយ ទំហំ 48MP របស់ F11 Pro ក្លាយជាអ្នកជំនាញថតរូបបែបPortrait សម្រាប់អ្នកប្រើប្រាស់ 24 ម៉ោង ប្រកបដោយគុណភាពខ្ពស់ ហើយ F11 Pro បាន Update ទាំង Software និង Hardware ដើម្បីទទួលបាននូវទូរស័ព្ទមួយគ្រឿងដែលអាចថតរូបច្បាស់ឥតខ្ចោះនៅទីងងឹតផងដែរ ។

image

ពិតមែនហើយកាមេរ៉ាភ្លោះខាងក្រោយ ទំហំ 48 MP របស់ F11 Pro ដើមឆ្នាំ២០១៩នេះ បាន Update  ជាងម៉ូឌែលមុនៗទាំងទំហំ និង បច្ចេកវិទ្យាទំនើប ដែលជម្រុញឲ្យរូបភាពដែលថតចេញមក កាន់តែច្បាស់ ពណ៌កាន់តែស្រស់បំព្រង និងផ្ទៃមុខរបស់មនុស្សវិញកាន់តែដូចធម្មជាតិពិតៗ។ មិនត្រឹមតែប៉ុណ្ណឹងទេ ចំនុចសំខាន់ផ្សេងៗទៀតរបស់ F11 Pro ដែលធ្វើឲ្យអតិថិជនកក្រើកចង់បាន ដោយសារតែវាមានថ្មទំហំ 4000MAh , មានបច្ចេកវិទ្យាជំនួយល្បឿន​ Hyper Boost , មានពណ៌ខាងក្រោយបែប Gradient ដ៏គួរឲ្យទាក់ទាញចំនួនពីរពណ៌ គឺ Thunder Black និង Arura green កាន់តែស្រស់ស្អាត និង កាន់តែថ្លៃថ្នូរ  ដែលចំណុចទាំងអស់នេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់គ្រប់រូបចង់បាន និងបានកម្មង់ទុកមានសន្ទុះខ្លាំងដូច្នេះ។

សូមបញ្ចាក់ថាទូរស័ព្ទ OPPO F11 Pro តម្លៃត្រឹមតែ 339$ ជាតម្លៃដ៏ពិសេសមួយដែលអតិថិជនគ្រប់គ្នាអាចទទួលយកបាន ប៉ុន្តែបើនិយាយពីមុខងារបច្ចេកវិទ្យា និង កម្មវិធីផ្សេងៗវិញ មិនបាច់ថ្លែងទេ គឺថាកប់ស៊េរីតែម្តងបើមិនជឿសាកជាវមួយគ្រឿងទៅដឹងហើយ។ ហើយក្រុមហ៊ុនបានបញ្ជាក់សង្កត់ធ្ងន់ថា ចំពោះអតិថិជនដែលបានកម្មង់ទូរស័ព្ទ F11 Pro ហើយ មិនទាន់ទទួលបានទូរស័ព្ទ សូមលោកអ្នកមេត្តារង់ចាំបន្តិចដោយ សារតែពេលនេះ ក្រុមហ៊ុន OPPO បាននឹងកំពុងបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនដើម្បីនាំយកទូរស័ព្ទ F11 Pro ដ៏ស្រស់ស្អាត មកដល់ដៃលោកអ្នកជាក់ជាមិនខាន ៕