ព័ត៌មាន

ពេលនេះ កម្មវិធី WHATSAPP អាចប្រើប្រាស់បានហើយនៅលើ NOKIA 8110 4G នៅក្នុងប្រទេសឥណ្ឌា

Nokia 8110 4G គឺជាទូរស័ព្ទមួយដែលមានសមត្ថភាពល្អក្នុងការប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ KaiOS ។ ទូរស័ព្ទនេះល្អក្នុងការប្រើប្រាស់ដោយសារតែវាភ្ជាប់ជាមួយនឹងកម្មវិធី Apps ដ៏ពេញនិយមជាច្រើន។ Whatsapp គឺអាចប្រើប្រាស់បាននៅលើទូរស័ព្ទ 8110 4G ។

image

image

កម្មវិធី Whatsapp អាចប្រើប្រាស់បានហើយនៅក្នុងប្រទេសឥណ្ឌា ហើយអ្នកអាចទាញយកកម្មវិធីនេះពី Jio ឬ Store ផ្សេងទៀត។ នៅក្នុងទំព័រ Whatsapp FAQ page នេះ វាមានការអះអាងថា Whatsapp អាចធ្វើការតម្លើងនៅលើ KaiOS 2.5.1+ ។

អ្នកអាចធ្វើការដោនឡូតបានតាមរយៈ៖

1. ចុចនៅលើ JioStore ឬ Store នៅលើ apps menu.

2. Scroll ហើយជ្រើសរើសយក Social.

3. រើសយកកម្មវិធី WhatsApp.

4. ចុច OK ឬ SELECT > INSTALL ឬ GET.