ព័ត៌មាន

ស្មាតហ្វូន​ Nokia X71 ស៊េរីថ្មីបំពាក់រន្ធប្រហោងលើអេក្រង់ និងកាមេរ៉ាក្រោយ ៣ គ្រាប់

កាលពីឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន Nokia នៅតែរក្សានូវរចនាបទ 16:9 aspect ratio ។ បន្ទាប់មកនៅឆ្នាំ ២០១៨ ក្រុមហ៊ុននេះក៏ធ្វើការពង្រឹងទៅលើអេក្រង់ 18:9 displays ជាមួយនឹង Notch នៅលើអេក្រង់។ នៅថ្ងៃនេះ ក្រុមហ៊ុនរបស់ហ្វាំងឡង់នេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Nokia X71 ដែលមានរន្ធប្រហោងនៅលើអេក្រង់ជំនាន់ថ្មីថែមទៀត។

 image

ផ្នែកខាងមុខរបស់ស្មាតហ្វូន Nokia X71​ នេះគឺមានគែមព័ទ្ធអេក្រង់ស្តើង ហើយវាក៏មានរន្ធប្រហោងនៅលើអេក្រង់ថេមទៀតស្ថិតនៅផ្នែកខាងឆ្វេងដែលមានកាមេរ៉ាទំហំ 16-megapixel selfie និង in-ear speaker ថែមទៀត។

image

ស្មាតហ្វូន Nokia X71 នេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ៣ គ្រាប់ជាមួយនឹងបច្ចេកវិទ្យាថ្មី ZEISS ។ កាមេរ៉ាគោលរបស់វាមានទំហំ 48-megapixel ជាមួយនឹង f/1.8 aperture ។ វាមានកាមេរ៉ាទំហំ 8-megapixel sensor ជាមួយនឹង 120-degrees wide-angle និងកាមេរ៉ាទី ៣ គឺ 5-megapixel depth sensor ជាមួយនឹង bokeh imagery ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះក៏ទ្រទ្រង់ជាមួយនឹង dual-tone LED flash និងប្រព័ន្ធស្កេនក្រយ៉ៅដៃខាងក្រោយផងដែរ៕