ព័ត៌មាន

NOKIA WIRELESS CHARGER DT-10W ពេលនេះអាចរកទិញបានហើយនៅលើ AMAZON.DE

Nokia Wireless Charger DT-10W​គឺជាឧបករណ៍ wireless charger ដែលមិនទាន់ប្រកាសបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Nokia 9 Pureview នោះទេនៅក្នុងព្រឹត្តិការណ៍ MWC2019 ប៉ុន្តែវាក៏បង្ហាញខ្លួននៅលើបញ្ជីផ្លូវការនៃ Accessories របស់ក្រុមហ៊ុននេះផងដែរ។

 image

នេះគឺជា Nokia DT-10W ដែលអាចរកទិញបាននៅលើ Amazon.de ជាមួយនឹងតម្លៃ €54.76 ។ សម្រាប់ព័ត៌មានលម្អិតនៃ Charger នេះគឺមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែវានឹងបង្ហាញយ៉ាងលម្អិតនៅពេលដែលវាចាប់ផ្តើមដឹកជញ្ជូននោះ។

image

សម្រាប់ពេលនេះ អតិថិជនដែលប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Nokia 9 PureView និង Nokia 8 Sirocco អាចប្រើប្រាស់ជាមួយនឹង Charger នេះបាន។ សូមទស្សនាវីដេអូខាងក្រោមនេះ៖