ព័ត៌មាន

Facebook កំពុងតែបង្កើតនូវ Voice Assistant ប៉ុន្តែតើអ្នកគ្រប់គ្នាពិតជាចង់បានមែនទេ?

ពេលខ្លះ វាហាក់ដូចជាក្រុមហ៊ុន​ Facebook គឺមានការប្រមូលនូវទិន្នន័យកាន់តែច្រើនឡើងៗ ហើយវាក៏ប្រើប្រាស់នូវទិន្នន័យទាំងនោះទាំងដែលអ្នកមិនបានដឹងខ្លួននោះទេ (ដូចជាការប្រើប្រាស់នូវលេខទូរស័ព្ទរបស់អ្នកដែលអ្នកបន្ថែមនៅក្នុង two-factor security ដើម្បីលក់នូវ Ads) នោះ។ វាក៏មានព័ត៌មានដែលបញ្ជាក់ថា ក្រុមហ៊ុន Facebook កំពុងតែធ្វើចារកម្មទៅលើអ្នកប្រើប្រាស់ និងស្តាប់នូវការសន្ទនារបស់អ្នកថែមទៀត។

 image

ពេលនេះ Facebook ធ្វើការបង្កើតនូវ Portal — កាមេរ៉ាដែលអនុញ្ញាតអោយអ្នកមើលជុំវិញបន្ទប់របស់អ្នកនៅពេលដែលវីដេអូ Chats ហើយពេលនេះវាក៏មានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា Facebook កំពុងតែបង្កើតនូវ voice assistant ផ្ទាល់ខ្លួនក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Google, Alexa, Siri, និង Cortana ផងដែរ។

image

Facebook Portal ប្រើប្រាស់នូវ Alexa សម្រាប់ការបញ្ជាជាសំឡេងនោះ ប៉ុន្តែវាហាក់ដូចជាក្រុមហ៊ុន Facebook កំពុងតែធ្វើការនៅលើ voice assistant ផ្ទាល់ខ្លួន។ សម្រាប់អតីតបុគ្គលិករបស់ក្រុមហ៊ុន Facebook ប្រាប់ទៅកាន់ CNBC​ ថា ក្រុមការងារនៅក្នុងផ្នែក VR និង AR របស់ក្រុមហ៊ុននេះកំពុងតែធ្វើការនៅលើគម្រោងមួយនេះចាប់តាំងពីដើមឆ្នាំ ២០១៨ នេះ។