Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

តើ OPPO Fan និង Avengers Fan មានអារម្មណ៍យ៉ាងណាដែរពេលឃើញរូបភាពពីរសន្លឹកនេះ?

April 22
04:26 pm 2019
Like and Share this page:

ស្របពេលដែលខ្សែភាពយន្តដ៏ល្បីល្បាញរបស់ហូលីវូដ “ Avengers ” ត្រូវបានផ្សព្វផ្សាយយ៉ាងភ្លូកទឹកភ្លូកដីទាំងនៅក្នុងប្រទេសកម្ពុជា និង នៅលើសកលលោករួចមក ស្រាប់តែ Page ផ្លូវការរបស់ OPPO ប្រចាំនៅប្រទេសកម្ពុជាយើងក៏បានបញ្ចេញរូបភាពពីរសន្លឹក ចំនួនពីរថ្ងៃជាប់គ្នាតែម្តង ដែលមានអ្នកចូលរួម Like, Comment និង Shared យ៉ាងច្រើន ដោយរូបភាពដែលបានបញ្ចេញនៅថ្ងៃទី១នោះ បានបង្ហាញពីជ្រុងផ្នែកខាងលើខាងមុខនៃទូរស័ព្ទដែលបានភ្ជាប់ជាមួយនឹង Screen Avengers និងរូបភាពថ្ងៃទី២បានបង្ហាញផ្នែកខាងលើ ខាងក្រោយនៃទូរស័ព្ទវិញម្តងដែលមាន Logo OPPO និង អក្សរ A ព័ទ្ធដោយរង្វង់ តំណាងឲ្យប្រេន Avengers ដែលជាប្រភេទរឿងកំពុងពេញនិយមខ្លាំងរបស់ហូលីវូដ ទាំងបច្ចេកវិទ្យា និង រូបភាពច្នៃប្រឌិតដ៏ត្រជាក់ភ្នែកមកជាមួយ ឡើងប្លែកម៉ាកប់ស៊េរីតែម្តង។

អីឡូវយើងសាកនាំគ្នាសង្កេតមើលរូបភាពទាំងពីរនោះ ទាំងអស់គ្នាមើល៍ ថាវាជាការពិត ឬជាការបោកបញ្ជោទៅ! ព្រោះខ្ញុំបានមើលវាហើយ  វាហាក់មានភាពស្រដៀងគ្នាទៅនឹងទូរស័ព្ទ F11 Pro ដែលជាម៉ូឌែលចុងក្រោយដែលទើបតែដាក់លក់ចេញថ្មីៗនេះ ព្រោះថាវាមានកាមេរ៉ាបង្កប់ខ្លួននៅចំកណ្តាលដូចគ្នា ហើយផ្នែកខាងក្រោយមានកាមេរ៉ាភ្លោះដូចគ្នា និង Flash LED ដូចគ្នា ប៉ុន្តែនៅពីលើ Flash LEDនោះ វាបែរជាមាន Logo Avengers ទៅវិញ ដែលចង់បង្ហាញពីប្រេន Avengers ឡើងញាក់សាច់តែម្តង។ ហើយបើនិយាយពីការលាយពណ៌ និង ការរចនាវិញ ឡើងHighហ្មងកនយើងអើយ ។

អ្នកទាំងអស់គ្នាមានឆ្ងល់ដូចខ្ញុំអត់? ហេតុអ្វីបានជា Page OPPO បញ្ចេញរូបភាពបែបហ្នឹង? តិចលោមានទូរស័ព្ទ Avengers មែនទៅ! តែវាអាចមិនមែនជាការពិតដែរ តិចលោគេគ្រាន់តែ Design ចេញមក ដើម្បីបោកបញ្ឆោតយើងទេដឹង! ប៉ុន្តែបើមានមែននោះ ហាហាហាហា ច្បាស់ជាមិនរួចពីកណ្តាប់ដៃគ្នាយើងទេ ព្រោះ Fan ផ្កាប់មុខរបស់ Avengers  ច្រើនណាស់ ដែលកំពុងរង់ចាំ តែដល់ថ្ងៃទៅមើលកុនរឿង Avengers តែប៉ុណ្ណោះ បើបានមើលកុន Avengers ហើយ បានកាន់ទូរស័ព្ទ Avengers ហ្នឹងទៀត គឺថាអស់ទាស់តែម្តង។  

ប៉ុន្តែយោងតាមការស្រាវជ្រាវរបស់យើងខ្ញុំតាមរយៈព័ត៌មានបរទេសនានា ឃើញថាវាពិតជាមានព័ត៌មានបែកធ្លាយជារូបភាពស្រដៀងគ្នានេះដែរ ទំនងដូចជាម៉ូឌែលទូរស័ព្ទថ្មីរបស់OPPOដែលមានទំនាក់ទំនងជាមួយនឹងប្រេន Avengers តែមិនដឹងថាវានោះ មានឈ្មោះអ្វីឲ្យពិតប្រាកដទៅហ្ន័រ។  បើលោកអ្នកចង់ដឹងច្បាស់ លោកអ្នកអាចចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយៈ Link

  

image

image

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 14860
Yesterday : 20452
This Month : 437748
Last Month : 504810
Total Visitor : 24311325