Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

រីករាយជាមួយនឹងការចុះតម្លៃពិសេសពីស្មាតហ្វូន Nokia 2.1 កាន់ថ្មបាន ២ ថ្ងៃ! ប្រញាប់ទិញអោយបានមុនគេភ្លាមទៅ!

May 03
09:25 am 2019
Like and Share this page:

សម្រាប់អ្នកគាំទ្រ (Fan) ទាំងអស់របស់ស្មាតហ្វូន Nokia ហើយកំពុងតែស្វែងរកនូវស្មាតហ្វូនដែលមានតម្លៃសមរម្យ សមត្ថភាពខ្លាំងក្លា កាន់ថ្មបានយូរនោះ នេះគឺជាឱកាសដ៏ពិសេស និងអស្ចារ្យបំផុតមិនធ្លាប់មាននោះទេ។

នេះគឺជាការលក់បញ្ចុះតម្លៃយ៉ាងពិសេសដែលពុំធ្លាប់មាននោះទេពីក្រុមហ៊ុន Nokia ទៅលើម៉ូឌែល Nokia 2.1 តម្លៃដើម $115 បញ្ចុះសល់ត្រឹមតែ $79 ប៉ុណ្ណោះ! ទិញភ្លាមថែមជូនកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតនិងស៊ីម Cellcard លេខពិសេសជាមួយអ៊ីនធើណិត 10GB ក្នុងមួយខែរយៈពេលមួយឆ្នាំពេញថែមទៀត។កម្មវិធីនេះចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក! សូមប្រញាប់រួសរាន់ឡើងកុំអោយឱកាសនេះកន្លងផុតទៅអោយសោះ។  អ៊ីចឹងនៅចាំអីទៀត ទិញម្នាក់មួយទៅ! ទាន់មានការបញ្ចុះតម្លៃ និងចំពេលដើរលេងល្មមសម្រាប់រដូវកាលឈប់សម្រាកក្នុងខែនេះ។ រីករាយជាមួយនឹងដំណើរកម្សាន្តកាន់តែអស្ចារ្យ និងការប្រើប្រាស់បានរហូតដល់ទៅ ២ ថ្ងៃថែមទៀត!  

សូមអតិថិជនទាំងអស់មកសាកសួររកការបញ្ចុះតម្លៃពិសេសនេះនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទំនើប NOKIA ទូទាំងប្រទេស! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន NOKIA ណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

លក្ខណៈសម្បត្តិរបស់ Nokia 2.1

Nokia 2.1 នេះមានអេក្រង់ទំហំ 5.5" IPS ជាមួយនឹងកម្រិតសមាមាត្រ  16:9 aspect ratio និងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1280 x 720 ហើយវាប្រើប្រាស់នូវបាសបំពងសំឡេងភ្លោះ Dual Speakers លឺពិរោះរងំរណ្តំចិត្ត។ សម្រាប់ការរចនារូបរាងរបស់ទូរស័ព្ទ Nokia 2.1 គឺជាចំណុចពិសេសរបស់ទូរស័ព្ទនេះ។ បើទោះបីជាទូរស័ព្ទនេះមិនមានកញ្ចក់នៅខាងក្រោយក៏ដោយ ប៉ុន្តែលោហធាតុរបស់វាគឺជាប្រភេទ Polycarbonate ដែលទប់ទល់បាននឹងការឆ្កូតបានយ៉ាងល្អ។ Nokia 2.1 នេះមើលទៅពិតជាទូរស័ព្ទដែលមានរូបរាងស៊ីវិល័យ ការរចនាកាមេរ៉ានិងភ្លើង Flash បញ្ឈរ និងតួអក្សរ Nokia ស្រោបដោយពណ៌ស្ពាន់យ៉ាងស្រស់ស្អាត។

កាមេរ៉ា Nokia 2.1 ត្រូវចាត់ទុកថាជាកាមេរ៉ាដែលអាចថតរូបភាពបានស្រស់ស្អាត។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 8MP ភ្ជាប់ជាមួយនឹងមុខងារ HDR Mode ដែលអាចធ្វើឱ្យពណ៌ដែលថតនេះធម្មជាតិពិតៗ និងច្បាស់ស្រស់ស្អាតទាក់ភ្នែកតែម្តង។កាមេរ៉ានេះមានភ្ជាប់ជាមួយនឹងមុខងារ HDR, Panorama, Flash, Manual Mode និងជម្រើសជាច្រើនទៀតដែលអ្នកប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែង។ កាមេរ៉ាទំហំ 8MP នេះមិនមានសមត្ថភាពខ្លាំងក្លានៅក្នុងពង្រីក Zoom ឬការថតនៅកន្លែងដែលងងឹតខ្វះពន្លឺនោះទេ។ សម្រាប់កាមេរ៉ាខាងមុខរបស់វាមានទំហំ 5MP ដែលអាចថតរូបភាព Selfie បានស្រស់ស្អាតផងដែរ។

Nokia 2.1 នេះគឺអាចទទួលយកបានដោយសារតែវាប្រើប្រាស់នូវបន្ទះឈីប Snapdragon 425 រ៉េមទំហំ 1GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 8GB តែប៉ុណ្ណោះ។ ប៉ុន្តែអ្នកអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានទំហំដល់ទៅ 128GB សម្រាប់ការផ្ទុកកម្មវិធី ឯកសារ រូបភាព វីដេអូ និងជាច្រើនទៀត។ Nokia 2.1 នេះគឺវាប្រើប្រាស់នូវថាមពលថ្មទំហំ 4000mAh ដែលអាចកាន់ថ្មបាន 2 ថ្ងៃសម្រាប់ការបញ្ចូលថ្មម្តង។ វាពិតជាអស្ចារ្យបំផុត។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ថែមទៀតផង!

image

image

image

image

 

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 10549
Yesterday : 13602
This Month : 247866
Last Month : 436284
Total Visitor : 28202438