Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 លើកនេះ OPPO លេងខ្លាំងៗតែម្តង! OPPO Reno នឹងធ្វើការ Upgrade​ ឡើងកប់ពី 10X Hybrid Zoom ទៅជា 60X Digital Zoom

May 08
04:55 pm 2019
Like and Share this page:

កន្លងមកក្រុមហ៊ុនទូរស័ព្ទដៃ OPPO ធ្លាប់បានប្រកាសថា ខ្លួននឹងធ្វើការ Upgrade បច្ចេកវិទ្យារបស់ខ្លួនពី OPPO Reno 10x zoom ទៅជា 20X Digital Zoom ប៉ុន្តែវាហួសពីការរំពឹងទុករបស់អ្នកប្រើប្រាស់ ដោយ OPPO បាន Upgrade ទូរស័ព្ទ Reno 10x zoom របស់ខ្លួនរហូតដល់ទៅកម្រិត 60X នៃ Digital Zoom លើសពីការរំពឹងទុក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ជាពិសេសបច្ចេកវិទ្យា Zoom ដ៏មហិមានេះនឹងត្រូវដាក់ឲ្យដំណើរការជាលើកដំបូងបំផុតនៅកោះតៃវ៉ាន់ ប្រទេសចិន មុនពេលដែលវាទៅកាន់តំបន់អឺរ៉ុប ។

តាមការចុះផ្សាយរបស់បណ្ដាញសង្គមចិនដែលមានឈ្មោះថា Weibo លោក Brain Shen ដែលជាអនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន OPPO ក្នុងប្រទេស បានបញ្ជាក់ដោយផ្ទាល់ថា      ស្មាតហ្វូនម៉ូឌែល OPPO Reno 10X Zoom នឹងអាចតម្លើងបច្ចេកវិទ្យា Zoom បានទៅដល់ 60X (Digital Zoom) ឯណោះ ដែលទាំងអស់នេះ អាចចាត់ទុកជាព័ត៌មានពិតប្រាកដហើយ មិនមែនជាព័ត៌មានបែកធ្លាយនោះទេ។

លើកនេះ OPPO លេងខ្លាំងៗយកតែម្តង ស្មានតែវា Zoom បានតែត្រឹមតែ10 ទៅ20ដងទេ មានឯណាពួកគេលេងតម្លើងកម្រិត Zoomនៅលើស្មាតហ្វូនម៉ូឌែល OPPO Reno 10X Zoom ដោយស្ទើរតែមិនគួរឲ្យជឿនោះឡើយ ដែលវាបានធ្វើឲ្យដៃគូរប្រកួតប្រជែងរបស់ពួកគេចង់ដាច់ចង្កេះថែមទៀតផង ដោយសារតែគុណសម្បត្តិសេនស័រកាមេរ៉ា 3 គ្រាប់របស់វានៅផ្នែកខាងក្រោយនៃម៉ូឌែល OPPO Reno 10X រួមមានដូចជា សេនស័រទំហំ 48MP ជាកាមេរ៉ាដើម + 13MP ជា Lenកាមេរ៉ាប្រភេទ Telephoto + 8MP សម្រាប់ជំនួយលើការថតជាលក្ខណៈ Ultra-Wide Angle បន្ថែមទៀត ឡើងញាក់សាច់ទ្រើតៗហើយគ្នាយើងអើយ។

ចំណែកឯ Len ប្រភេទ Periscope ដែលអាចធ្វើឲ្យ Zoom បានដល់ទៅ 10 ដងនោះ ក៏មានភ្ជាប់មកជាមួយ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័រដោយវាអាចធ្វើឲ្យរូបភាពនៅតែរក្សាលក្ខណៈច្បាស់ល្អ កាន់តែពង្រឹក កាន់តែច្បាស់ផងដែរ។ ដូច្នេះយើងទាំងអស់គ្នារង់ចាំមើលថាតើ OPPO នឹងមានគម្រោងនាំចេញ Reno 10x zoom របស់ខ្លួនទៅកាន់តំបន់ណាជាបន្តទៀត បន្ទាប់ពីដំណើរការលក់ក្នុងប្រទេសរបស់ខ្លួននោះ! ដូច្នេះសូមទស្សនាវីដេអូបែកធ្លាយពីគេហទំព័រ Weibo ស្តីពីការ Zoom 60ដងរបស់ Reno ដូចខាងក្រោម ៕

image

image

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1518
Yesterday : 15882
This Month : 463337
Last Month : 558892
Total Visitor : 23336895