តើអ្នកដឹងទេថា Google កំពុងតែយកឈ្នះទៅលើប្រព័ន្ធជំនួយការឆ្លាតវៃ Alexa, Siri និង Cortana តាមរយៈជំនួយការឆ្លាតវៃដ៏ពិសេសរបស់ខ្លួនដែលមានឈ្មោះថា Google Assistant ។ ជំនួយការឆ្លាតវៃនេះដាក់ដំណើរការជាលើកដំបូងបំផុតនៅក្នុងឆ្នាំ ២០១៦ ហើយវាគឺនាំយកនូវមុខងារកាន់តែឆ្លាតវៃដែលជំនួយការផ្សេងមិនអាចប្រៀបផ្ទឹមបាននោះទេ។
នៅក្នុងការដាក់អោយដំណើរការរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ Google មិនមែនត្រឹមតែផលិតសម្រាប់ប្រើប្រាស់នៅលើ Hardware របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏ធ្វើការសហការជាមួយនឹងដៃគូជាច្រើនទៀតរបស់ខ្លួនជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនលំដាប់ពិភពលោក Nokia របស់ហ្វាំងឡង់ក្នុងការបំពាក់នូវមុខងារនេះនៅលើ Nokia 4.2 ស៊េរីថ្មីដ៏ស្រស់ស្អាតបំផុតផងដែរ។
តើអ្វីទៅជា Google Assistant? នេះគឺជាជំនួយការឆ្លាតវៃដែលបញ្ជាជាសំឡេងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Google ។ អ្នកអាចធ្វើការបញ្ជាទៅលើមុខងារនេះបានតាមរយៈការនិយាយថា “OK Google” ឬ “Hey, Google” សម្រាប់ធ្វើរឿងរ៉ាវជាច្រើនដូចជាការបញ្ជូនសារ ការឆែកមើលការណាត់ជួប និងជាច្រើនទៀតនៅលើស្មាតហ្វូន Android របស់អ្នក។ Google Assistant អាចផ្តល់នូវព័ត៌មានជាច្រើនដែលអ្នកត្រូវការកាន់តែសម្បូរបែប និងលម្អិតគ្រប់ជ្រុងជ្រោយតែម្តង។ សម្រាប់ Nokia 4.2 អ្នកអាចធ្វើការបញ្ជាទៅលើស្មាតហ្វូននេះកាន់តែងាយស្រួល និងឆ្លាតវៃបំផុត ហើយវាពិតជាបទពិសោធន៍នៃការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេសម្រាប់លោកអ្នក។
Google Assistant អាចធ្វើការសម្គាល់ច្បាស់លាស់ទៅលើម្ចាស់សំឡេងរបស់វា ដូចនេះគ្មានអ្នកណាដែលអាចបញ្ជាស្មាតហ្វូននេះក្រៅពីអ្នកបាននោះទេ។ ដោយសារតែ Google Assistant មានភាពឆ្លាតវៃបែបនេះ វាអាចធ្វើការឆ្លើយតបនៅក្នុងទម្រង់ដ៏ឆ្លាតវៃបំផុតប្រៀបបីដូចជាអ្នកកំពុងតែទទួលបាននូវសេវាកម្មពីអ្នកជំនាញព័ត៌មានអឹញ្ចឹងដែរ។
Nokia 4.2 មានការរចនារូបរាងយ៉ាងប្រណិតស្រស់ស្អាតកម្រាស់ស្តើងត្រឹមតែ 8.4mm កញ្ចក់កោងដ៏ប្រណិត 2.5D ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ ដែលអ្នកពិតជាមានអារម្មណ៍ស្និទ្ធិសា្នលបំផុតនៅពេលដែលបានកាន់ស្មាតហ្វូននេះនៅក្នុងដៃនោះ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.71″ HD+ប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹងការនាំយកនូវមុខងារអាប់ដេតសុវត្ថិភាពប្រចាំខែថែមទៀត ដូចនេះស្មាតហ្វូនរបស់អ្នកមិនត្រឹមតែមានសុវត្ថិភាពនោះទេ ថែមទាំងដំណើរការលឿនថែមទៀត។ Nokia 4.2 នេះភ្ជាប់កាមេរ៉ាខាងមុខ 8 MP និងបច្ចេកវិទ្យា Face Unlock ថែមទៀត។
របៀបប្រើប្រាស់ Google Assistant នៅលើ Nokia 4.2
សម្រាប់ Google Assistant នៅលើស្មាតហ្វូន Nokia 4.2 នេះអាចដំណើរការទៅលើមុខងារសកម្មភាពផ្សេងៗគ្នាអាស្រ័យទៅលើអ្វីដែលអ្នកប្រើប្រាស់ចង់បាន។
ចុចសង្កត់នៅលើប៊ូតុងនេះម្តងសម្រាប់អោយ Google Assistant ជួយអ្នកដូចជាការបង្ហាញផ្លូវ ខល ស្តាប់តន្រ្តី ឬឆ្លើយខលជាដើមដែលវាពិតជាលឿនមែនទែន។
ចុចសង្កត់នៅលើប៊ូតុងនេះពីរដងសម្រាប់ទទួលបាននូវពត៌មានសំខាន់ និងឆ្លាតវៃដែលចាំបាច់សម្រាប់ថ្ងៃនេះដូចជាព័ត៌មាននៃការធ្វើដំណើរ វិក័យបត្រដែលត្រូវបង់ ឬការប្រជុំជាច្រើនទៀតដែលមាននៅក្នុងប្រតិទិនរបស់អ្នកជាដើម។
ការចុចសង្កត់នៅលើប៊ូតុងនេះអោយជាប់ អ្នកអាចដំណើរការនូវ Walkie-Talkie Mode ដែល Google Assistant ស្តាប់នូវសំណើររបស់អ្នករហូតទាល់តែអ្នកលែងដៃរបស់អ្នកចេញពីប៊ូតុងនេះ។
តើ Google Assistant អាចធ្វើអ្វីបានខ្លះ?
Google Assistant អាច៖
ការគ្រប់គ្រងទៅលើស្មាតហ្វូន និង Smart Home របស់អ្នក
ការចូលទៅស្វែងរកព័ត៌មានចេញពីប្រតិទិនរបស់អ្នក និងព័ត៌មានជាច្រើនទៀត
ការស្វែងរកព័ត៌មាននៅលើអនឡាញដូចជាការកក់ញាំអាហារ អាកាសធាតុ និងព័ត៌មានជាដើម
ការគ្រប់គ្រងទៅលើតន្រ្តី
ការភ្ជាប់ទៅកាន់ Chromecast ឬឧបករណ៍ជាច្រើនទៀត
ការដំណើរការទៅលើ Timers និង Reminders
ការបង្កើតនូវការប្រជុំ និងការផ្ញើសារ
ការបើកកម្មវិធី Apps នៅលើស្មាតហ្វូន
ការអានសារ Notifications សម្រាប់អ្នក
ការបកប្រែភាសានិយាយភ្លាមៗ Real-Time Translations និងជាច្រើនទៀត។
សរុបមក Google Assistant ពិតជាអស្ចារ្យ និងអ៊ែមមែនទែន!!! តើនៅចាំអីទៀត? ទិញ Nokia 4.2 ភ្លាមទៅភ្ជាប់ស្រេចជាមួយនឹង Google Assistant តម្លៃពិសេសធូរថ្លៃត្រឹមតែ $169 តែប៉ុណ្ណោះដែលលោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707
បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!