ព័ត៌មាន

ស្មាតហ្វូន Huawei ត្រូវហាមមិនអោយចូល Android & Play Store Apps បានទៀតនោះទេ ខណៈ Google គោរពតាមសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលើចិន

អ្នកប្រហែលជាដឹងហើយថា សង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងចិនធ្វើអោយគាំងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ហើយពេលនេះ វាក៏ឈានដល់ការប៉ះពាល់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាហើយ។

ក្រុមហ៊ុនបច្ចេកវិទ្យា Google បញ្ជាក់ជាផ្លូវការថា សេវាកម្ម Android និង Service License របស់ខ្លួនគឺហាមប្រាមមិនអោយប្រើប្រាស់បានទៀតនោះទេនៅលើស្មាតហ្វូន Huawei ហើយរឿងនេះគឺមិនធ្លាប់កើតឡើងមាននោះទេនៅក្នុងប្រវត្តិសាស្រ្តនៃបច្ចេកវិទ្យាជឿនលឿននេះ។

តាមការរាយការណ៍របស់ Reuters នោះ​ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកគឺដាក់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនជាច្រើនទៀតស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ខ្លួននៅជុំវិញពិភពលោកដោយសារតែវាមានការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួននោះ។ នេះគឺធ្វើអោយ Google បញ្ឈប់នូវអាជីវកម្មរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei តែម្តង៕

image

image