ព័ត៌មាន

តម្លៃរបស់ស្មាតហ្វូន Huawei មានការធ្លាក់ចុះបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

តាមការចុះផ្សាយរបស់គេហទំព័រ news.com.au ថ្មីៗនេះបញ្ជាក់ថា តម្លៃរបស់ស្មាតហ្វូន P30 Pro របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលមានតម្លៃរហូតដល់ទៅ $1599 នៅពេលដែលបង្ហាញខ្លួននៅក្នុងប្រទេសនេះ គឺមានការធ្លាក់ថ្លៃខ្លាំងសម្រាប់ទូរស័ព្ទមួយទឹក។ គេហទំព័រ musicMagpie របស់ចក្រភពអង់គ្លេសកាលពីសប្តាហ៍មុននេះដាក់លក់ស្មាតហ្វូននេះមួយទឹកតម្លៃមិនដល់ $200 នោះទេ។

សម្រាប់ស្មាតហ្វូន Samsung 10+ វិញនោះគឺមានតម្លៃលក់រាយដល់ទៅ $1548 ហើយបើលក់មួយទឹកគឺបាន $936 ។ Straits Times របស់ប្រទេសសិង្ហបុរីរាយការណ៍ថា “ទីផ្សាររបស់ស្មាតហ្វូនក្រុមហ៊ុន Huawei គឺមានការធ្លាក់ចុះខ្លាំងមែនទែន។” សម្រាប់អ្នកប្រើប្រាស់ Huawei P20 លក់បានត្រឹមតែ $137 តែប៉ុណ្ណោះ។

Straits Times រាយការណ៍ថា “ហាងលក់ទូរស័ព្ទជាច្រើននិាយយថា ពួកគេនៅតែទិញចូលស្មាតហ្វូនមួយទឹកដដែល ប៉ុន្តែពួកគេទិញយកនៅក្នុងតម្លៃថោក។ សម្រាប់ហាងខ្លះទៀតក៏ឈប់ទិញស្មាតហ្វូន Huawei ចូលផងដែរ។ ការលក់របស់ស្មាតហ្វូន Huawei មួយទឹកគឺមានការធ្លាក់ថ្លៃខ្លាំង។”

លោក Ben Eu ដែលជាម្ចាស់ហាង Kasia Mobile នៅ Orchard Xchangeនិយាយថា “ជាធម្យម យើងលក់ស្មាតហ្វូន Huawei ប្រចាំថ្ងៃបាន ២០ គ្រឿង។ តាំងពីព័ត៌មានចេញមក យើងលក់បានប្រហែលជា ២ ឬ ៣ គ្រឿងប៉ុណ្ណោះ។” កាលពី ២ សប្តាហ៍មុននេះ Google ក៏ប្រកាសអនុលោមតាមការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកដើម្បីដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះផងដែរ៕

image

image