ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm Qualcomm ទើបតែប្រកាសថា ខ្លួនឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នៅពីក្រោយក្រុមហ៊ុនបច្ចេកវិទ្យា Nokia ពាក់ព័ន្ធទៅនឹងប៉ាតង់ 5G ។ នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ទទួលបានប៉ាតង់ពីក្រុមហ៊ុនHMD Global ក្នុងការអភិវឌ្ឍ ការផលិត និងការលក់ស្មាតហ្វូន 5G នេះ។
ការប្រកាសនេះបញ្ជាក់ថា ក្រុមហ៊ុន HMD មានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូន 5G នាពេលខាងមុខនេះ ហើយអាជ្ញាបណ្ណ 5G នេះគឺសំខាន់ណាស់សម្រាប់ក្រុមហ៊ុន Qualcomm ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនេះទម្លាយថា ពេលនេះខ្លួនមានអាជ្ញាបណ្ណ 5G ក្នុងការពង្រីកនូវអាជីវកម្មរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន HMD Global ។
HMD Global មិនត្រឹមតែជាក្រុមហ៊ុនផលិតស្មាតហ្វូននោះទេដែលចង់ប្រកួតប្រជែងនៅក្នុងទីផ្សារ 5G ។ ក្រុមហ៊ុនជាច្រើនដូចជា Samsung, LG, Motorola និងក្រុមហ៊ុនជាច្រើនទៀតក៏បញ្ជាក់អំពីគម្រោងផែនការជាច្រើនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន 5G នៅក្នុងឆ្នាំនេះ។ Nokia ប្រហែលជាស្មាតហ្វូនដែលមានតម្លៃថោកជាងគេនៅលើបច្ចេកវិទ្យា 5G នេះផងដែរ៕