ព័ត៌មាន

ពាក្យចចាមអារ៉ាមចុងក្រោយបំផុតបញ្ជាក់ថា Samsung Galaxy Note 10 Pro នឹងប្រើប្រាស់ 25W charger

កាលពីដើមខែនេះ យើងបានឃើញនូវការបង្ហោះចេញពី Ice Universe (@UniverseIce) ដែលបង្ហើបអំពី 45W charger សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Note 10 និង Galaxy Note 10 Pro ។ ប៉ុន្តែពេលនេះពាក្យចចាមអារ៉ាមថ្មីចេញពី XDA&#039s Max Weinbach បង្ហាញថា Galaxy Note 10 Pro គឺប្រើប្រាស់នូវ 25W charging តែប៉ុណ្ណោះ។ សម្រាប់ 45W charger នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy A90 ។

ខណៈពេលដែល Weinbach មិននិយាយអំពី “standard” Galaxy Note 10 នោះទេ ប៉ុន្តែស្មាតហ្វូននេះប្រហែលជាមានប្រើប្រាស់នូវ 25W charger ឬ 15W​ដែលបានប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 នោះ។ Galaxy Note 10 ប្រហែលជាមានថាមពលថ្មទំហំ 3400mAh ខណៈពេលដែល Galaxy Note 10 Pro នឹងមានថាមពលថ្មទំហំ 4500mAh ។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ប្រកាសបង្ហាញនូវ 100W Type-C power delivery controllers កាលពីខែមុននេះផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់មានគម្រោងក្នុងការដាក់លក់នៅឡើយទេ។ វាអាចធ្វើការបញ្ចូលថាមពលថ្ម 4000mAh ពេញនៅក្នុងរយៈពេលត្រឹមតែ ១៧ នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន Huawei ក៏មានបច្ចេកវិទ្យា 40W chargerនៅលើ P30 Pro ហើយក្រុមហ៊ុន Apple ក៏ប្រើប្រាស់នូវ 5W charging តែប៉ុណ្ណោះនៅលើស្មាតហ្វូន Apple iPhone XS, iPhone XS Max និង iPhone XR តែប៉ុណ្ណោះ។ សម្រាប់ 18W fast charger នឹងប្រើប្រាស់នៅលើ iPhones 2019 ៕

 image

image

image