ព័ត៌មាន

Telegram CEO បន្ទោសប្រទេសចិនចំពោះការវាយប្រហារតាមអ៊ីនធើណែតដែលធ្វើឱ្យកម្មវិធីមិនអាចប្រើបាន

កម្មវិធីមួយក្នុងចំណោមកម្មវិធីផ្ញើសារល្បីបំផុតទាំង 10 នៅលើពិភពលោកគឺ Telegram សម្រាប់ iOS និង Android ។ កម្មវិធីនេះផ្តល់ជូននូវការអ៊ិនគ្រីប end-to-end និងក្រុមជជែកកំសាន្ត (Group Chat) សម្រាប់មនុស្សរហូតដល់ទៅ ២០០,០០០ នាក់។ កម្មវិធីនេះក៏អាចចែករំលែកវីដេអូដែលមានទំហំ ឯកសារធំៗនិងឯកសារគ្រប់ប្រភេទ។

នាយកប្រតិបត្តិក្រុមហ៊ុន Telegram លោក Pavel Durov (តាមរយៈ Reuters) បានបន្ទោសប្រទេសចិនចំពោះការវាយប្រហារតាមអ៊ីនធើណែតដែលបានប៉ះពាល់ដល់អតិថិជនរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ។លោក Durov និយាយថាការវាយប្រហារដ៏ធំមួយ (DDoS) ដែលមានប្រភពអ៊ីនធើណែតនៅក្នុងប្រទេសចិន។ ការវាយប្រហារដោយ DDoS ទាំងនេះបានផ្ញើសំណើយ៉ាងច្រើនក្នុងពេលតែមួយទៅ Telegram, រារាំងកម្មវិធីនេះនិងធ្វើឱ្យវាមិនអាចប្រើបានសម្រាប់អតិថិជនជាច្រើន។ នាយកប្រតិបត្តិបានហៅវាថាជា “ការវាយប្រហារដ៏មានឥទ្ធិពល” ដែលបានទាក់ទងទៅនឹងការតវ៉ានៅហុងកុង។ ក្រុមអ្នកតវ៉ាដ៏ធំសម្បើមត្រូវបានត្អូញត្អែរអំពីច្បាប់ថ្មីមួយដែលនឹងអនុញ្ញាតឱ្យប្រជាជននៅក្នុងទីក្រុងនេះត្រូវបានធ្វើបត្យាប័នទៅប្រទេសចិន។ លោក Durov បាននិយាយថាកាលពីមុនការវាយប្រហារដោយ DDoS មានទំហំស្រដៀងគ្នានេះស្របគ្នានឹងការតវ៉ានៅហុងកុង។

ការវាយប្រហារដោយ DDoS លើ Telegram នឹងរារាំងក្រុមអ្នកតវ៉ានៅហុងកុងពីការរៀបចំដើម្បីប្រមូលផ្តុំនៅកន្លែងនិងពេលវេលាណាមួយ។រដ្ឋាភិបាលចិនបានបដិសេធថាខ្លួនមិនទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយនៅក្នុងសន្និសីទមួយកាលពីម្សិលមិញថាលោកមិនដឹងពីឧប្បត្តិហេតុនោះទេ។

image

image