ព័ត៌មាន

ក្រុមហ៊ុន​ Honor លក់ស្មាតហ្វូន 20 Pro អស់ ៣០០០០ គ្រឿងចំណាយពេលត្រឹមតែ ៣ វិនាទី

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Honor ទើបតែដាក់លក់ស្មាតហ្វូនស៊េរីថ្មី Honor 20 Pro នៅក្នុងប្រទេសចិន។ បន្ទាប់ពីការដាក់លក់ជាលើកដំបូងនេះ យើងមានលទ្ធផលដ៏អស្ចារ្យមួយគឺថា ត្រឹមតែ ៣ វិនាទីប៉ុណ្ណោះ ក្រុមហ៊ុន​Honor លក់ស្មាតហ្វូន 20 Pro បានចំនួនដល់ទៅ 30,000 គ្រឿង។

ស្មាតហ្វូន Honor 20 PRO គឺជាស្មាតហ្វូនដែលបំពាក់នូវកាមេរ៉ាខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor នៅក្នុងឆ្នាំនេះ ហើយវាគឺជាមានចំណាត់ថ្នាក់ពិន្ទុខ្ពស់បំផុតចំណាត់ថ្នាក់លេខ ២ នៅលើ DxOMark ។

ស្មាតហ្វូន Honor 20 Pro នេះមានតម្លៃ  €599 ($670, ¥4610)សម្រាប់ទំហំ 8GB + 256GB ហើយវាមិនមានការលើកឡើងអំពីទំហំ  8 RAM + 128GB Storage នោះទេ ប៉ុន្តែក្រោយមកទៀតក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមប្រកាសបង្ហាញនូវស្មាតហ្វូន Honor 20 X MOSCHINO edition ផងដែរ។ កាលពីពេលមុននេះ ស្មាតហ្វូន  Honor 20 ក៏លក់បានច្រើនជាង ១ លានគ្រឿងផងដែរនៅក្នុងប្រទេសចិនសម្រាប់ការលក់រយៈពេល ១៤ ថ្ងៃ ហើយនេះគឺជាការលក់លឿនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុននេះ៕

image

image