ព័ត៌មាន

ស្មាតហ្វូន Galaxy A10s ទទួលបានវិញ្ញាបនបត្រ Wi-Fi ហើយវានឹងបង្ហាញខ្លួនឆាប់ៗនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នៅសល់ស្មាតហ្វូន Galaxy A Series ជាច្រើនទៀតដែលមិនទាន់ប្រកាសបង្ហាញខ្លួននោះ ហើយស្មាតហ្វូនស៊េរីថ្មី​ Galaxy A10s ក៏ប្រហែលជាអាចប្រកាសបង្ហាញខ្លួននៅក្នុងពេលឆាប់នេះផងដែរ។ ស្មាតហ្វូននេះទើបតែទទួលបាននូវវិញ្ញាបនបត្រ Wi-Fi ដែលមានន័យថា វាមិនយូរនោះទេដែលស្មាតហ្វូននេះនឹបង្ហាញវត្តមាននៅលើទីផ្សារនោះ។

ស្មាតហ្វូន Galaxy A10s ទទួលបានវិញ្ញាបនបត្រពី FCC កាលពីសប្តាហ៍មុននេះ។ វាមានព័ត៌មានដែលបង្ហាញអំពីវិមាត្ររបស់ស្មាតហ្វូននេះ និងព័ត៌មានមួយចំនួនផងដែរ។ ស្មាតហ្វូននេះគឺមានការ Upgrade តិចតួចប៉ុណ្ណោះបើធៀបជាមួយនឹង Galaxy A10 ។

ស្មាតហ្វូន Galaxy A10s នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះរបស់វា ខណៈពេលដែលស្មាតហ្វូន Galaxy A10 គឺមានកាមេរ៉ាតែមួយគ្រាប់ និងគ្មានប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេ។ Galaxy A10s នឹងមានថាមពលថ្មទំហំ 3,900mAh ។ វាមានម៉េមូរីទំហំ 32GB និងមានពណ៌ក្រហម ខៀវ បៃតង និងខ្មៅសម្រាប់ជ្រើសរើស។

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P22 chipset រ៉េមទំហំ 2GB និងប្រព័ន្ធប្រតិបត្តិការ Android 9 Pie ។ ស្មាតហ្វូន  Galaxy A10s នេះមានលេខកូដ  SM-A107F និងទទួលបាននូវវិញ្ញាបនបត្រពី Wi-Fi Alliance ។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បញ្ជាក់ថាពេលណាដែលស្មាតហ្វូននេះបង្ហាញខ្លួននោះទេ៕

image

image