ព័ត៌មាន

Nokia 3.2 និង Nokia 2.2 ស៊េរីថ្មីដ៏ស្រស់ស្អាត​ និងឆ្លាតវៃបំផុតនោះបានដាក់សម្ភោធលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ!

ប្រិយមិត្តជាច្រើនរបស់ Nokia ប្រហែលជាបានឃើញនូវរូបរាងដ៏ស្រស់ស្អាតរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 3.2 និង Nokia 2.2 ដែលក្រុមហ៊ុន Nokia Mobile ប្រកាសបង្ហាញកាលពីពេលថ្មីៗនេះរួចមកហើយ។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះមានការរចនារូបរាងយ៉ាងទាន់សម័យ និងបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃជំនាន់ចុងក្រោយជាច្រើនដែលធ្វើអោយអតិថិជនគាំទ្រស្មាតហ្វូន Nokia នៅលើពិភពលោក និងព្រះរាជាណាចក្រកម្ពុជាមានការកើតសរសើរយ៉ាងខ្លាំង។ អតិថិជនជាច្រើនរបស់ Nokia សួរថា តើស្មាតហ្វូននេះមានតម្លៃប៉ុន្មានដែរ?

image

image

ពេលនេះ ការទន្ទឹងរង់ចាំយ៉ាងអន្ទះសារបានមកដល់ហើយក្នុងព្រះរាជាណាចក្រកម្ពុជានេះ! បើនិយាយអំពីតម្លៃវិញគឺរឹតតែពិសេស និងល្អបំផុតទាបជាងទីផ្សារអន្តរជាតិថែមទៀត។ Nokia 3.2 ស៊េរីថ្មីនេះលក់នៅក្នុងតម្លៃត្រឹមតែ $145 ថែមជូនអាវភ្លៀងដ៏ស្រស់ស្អាត និងការធានាជូនមួយឆ្នាំថែមទៀត។ សម្រាប់ Nokia 2.2 វិញនោះគឺមានតម្លៃកាន់តែពិសេសត្រឹមតែ $127 និងការធានាមួយឆ្នាំផងដែរ។

ស្មាតហ្វូនទាំងពីរម៉ូដែលនេះគឺមានការរចនារូបរាងឡើងយ៉ាងស្រស់ស្អាត និងលក្ខណៈសម្បត្តិអស្ចារ្យជាច្រើនដែលធ្វើអោយអតិថិជនមានការចាប់អារម្មណ៍ខ្លាំងដូចជាការរចនារូបរាងដ៏ប្រណិត គុណភាពរឹងមាំ ការច្នៃប្រឌិតខ្ពស់ និងថាមពលថ្មខ្លាំងកាន់បាន ២​ ថ្ងៃជាដើម។

image

លក្ខណៈសម្បត្តិរបស់ Nokia 3.2

“មើលឃើញកាន់តែច្បាស់ ធ្វើបានកាន់តែច្រើន និងកាន់តែប្រសើរ” គឺជាពាក្យ ១ ឃ្លាដ៏មានអត្ថន័យបំផុតដែលបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ Nokia 3.2 នេះ។ ស្មាតហ្វូននេះមានអេក្រង់កាន់តែធំទំហំ 6.26″ (15.9 cm) HD+ និងឆ្លាតវៃក្នុងការប្រើប្រាស់បំផុត។ សម្រាប់ថាមពលថ្មរបស់ Nokia 3.2 វិញគឺមានទំហំ 4000mAh ខ្លាំងមែនទែនបញ្ចូលថ្មម្តង ប្រើប្រាស់បាន ២ ថ្ងៃ ហើយជាពិសេសវាភ្ចាប់ជាមួយនឹងបច្ចេកវិទ្យា AI ដែលអាចធ្វើការគ្រប់គ្រងទៅលើថាមពលថ្មប្រើប្រាស់នៅលើស្មាតហ្វូននេះកាន់តែមានប្រសិទ្ធិភាពថែមទៀត។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB / 32GB ។ Nokia 3.2 ភ្ជាប់ជាមួយនឹងប៊ូតុង Google Assistant ឆ្លាតវៃបំផុតដែលអ្នកអាចបញ្ជាជាសំឡេងបានយ៉ាងងាយស្រួល និងកាមេរ៉ាក្រោយទំហំ 13MP ថតច្បាស់នៅពេលយប់ថែមទៀត។ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងការអាប់ដេតសុវត្ថិភាពជាប្រចាំខែនោះ Nokia 3.2 គឺមានសុវត្ថិភាពក្នុងការប្រើប្រាស់បំផុត។ កាមេរ៉ាមុខរបស់វាទ្រទ្រង់នូវបច្ចេកវិទ្យា Face Unlock ដោះសោរមុខថែមទៀត។

image

image

លក្ខណៈសម្បត្តិរបស់ Nokia 2.2

ក្រឡេកមើលទៅលើ Nokia 2.2 ជំនាន់ថ្មីនេះបំពាក់នូវបច្ចេកវិទ្យា AI កាន់តែឆ្លាតវៃជាងមុន។ Nokia 2.2 មានអេក្រង់ 5.71” HD+ ទទួលបានវិញ្ញាបនបត្រ Android One ដែលនឹងភ្ជាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9 Pie software ចុងក្រោយបំផុត។ ស្មាតហ្វូននេះអាចធ្វើការអាប់ដេត OS បានរយៈពេល ២ ឆ្នាំ និងការអាប់ដេតសុវត្ថិភាពប្រចាំខែដល់ទៅ ៣ ឆ្នាំថែមទៀត។ ស្មាតហ្វូនរបស់អ្នកធានាសុវត្ថិភាព ១០០% និងការអាប់ដេតទៅកាន់ OS ចុងក្រោយជានិច្ច។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ វាក៏ភ្ជាប់ជាមួយនឹងប៊ូតុង Google Assistant ដែលអ្នកអាចបញ្ជាជាសំឡេងសម្រាប់គ្រប់គ្រងទៅលើស្មាតហ្វូននេះថែមទៀត។ កាមេរ៉ាខាងក្រោយទំហំ 13MP របស់ Nokia 2.2 ភ្ជាប់ជាមួយនឹងមុខងារ Night-Time ដែលអាចធ្វើការថតច្បាស់នៅពេលយប់ថែមទៀត។ តួខ្លួនរបស់វាមានភាពរឹងមាំ ស្រស់ស្អាត និងសក្តិសមបំផុតនៅពេលដែលអ្នកប្រើប្រាស់កាន់វានៅក្នុងដៃ។ អ្វីដែលកាន់តែពិសេសនោះ Nokia 2.2 ទ្រទ្រង់នូវបច្ចេកវិទ្យា Face Unlock ដែលអាចដោះសោរស្មាតហ្វូននេះបានលឿន និងការពារសុវត្ថិភាពខ្ពស់បំផុត។

ល្អទាំងគុណភាព និងតម្លៃ ជ្រើសរើស Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707 ៕

** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!